ព័ត៌មានអន្តរជាតិ
ជនប៉ាឡេស្ទីន ១០៩នាក់បាត់បង់ជីវិត អំឡុងពេលបទឈប់បាញ់ បានបញ្ចប់ភ្លាម
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ១០៩នាក់ត្រូវបានសម្លាប់ចាប់តាំងពីការបញ្ចប់ នៃបទឈប់បាញ់រយៈពេលមួយសប្តាហ៍។ ប្រភពដដែលបានសរសេរទៀតថា មនុស្សរាប់រយនាក់ទៀតបានរងរបួស ខណៈដែលអ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកក្នុងកម្រិតខ្លាំងរបស់ខ្លួនឡើងវិញនៅតំបន់ជុំវិញ។ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់IDFបានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើគោលដៅជាង ២០០ ចាប់តាំងពីបទឈប់បាញ់បានផុតកំណត់នៅម៉ោង ៧ ព្រឹក ម៉ោងក្នុងតំបន់កាលពីថ្ងៃសុក្រ ដោយកត់សម្គាល់ថា ការវាយប្រហារបានបន្តឡើងវិញនៅទូទាំងដី ផ្លូវអាកាស...