ព័ត៌មានអន្តរជាតិ
ជប៉ុន និងអាស៊ាន នឹងរៀបចំផែនការចក្ខុវិស័យថ្មី នៅក្នុងកិច្ចប្រជុំកំពូលក្រុងតូក្យូ
តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងគូសវាសនូវ “ចក្ខុវិស័យថ្មី” នៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៅទីក្រុងតូក្យូនៅចុងសប្តាហ៍នេះ។ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅថ្ងៃអាទិត្យនេះ ដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ាន នេះបើតាមប្រធានលេខាធិការខុទ្ទកាល័យលោក Hirokazu Matsuno។...