ព័ត៌មានអន្តរជាតិ
ជប៉ុន-វៀតណាម កំពុងជិះលើទូកតែមួយ ខណៈឥទ្ធិពលចិន ក្នុងតំបន់ កំពុងកើនឡើង (Video)
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានលើកឡើងថា ប្រទេសជប៉ុន និងវៀតណាមចែករំលែក“ វាសនាតែមួយ” ហើយគួរតែជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីស្ថិរភាពក្នុងតំបន់ដោយផ្អែកលើនីតិរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នៅក្នុងសុន្ទរកថាមួយដែលថ្លែងនៅទីក្រុងហាណូយ លោក Nobuo Kishi បានលើកឡើងថា វៀតណាម គឺជាដៃគូដ៏សំខាន់ សម្រាប់ប្រទេសជប៉ុន ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់បណ្តាប្រទេសនានាក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ផ្សេងៗគ្នាចំពេលបច្ចុប្បន្នភាពដ៏អាក្រក់...