តូក្យូ៖ ប្រធានអ្នកចរចាពន្ធរបស់ប្រទេសជប៉ុនបានឲ្យដឹងថា សមភាគីអាមេរិករបស់លោក មិនបានភ្ជាប់ទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការតម្លើងពន្ធទ្វេដងលើដែកនិងអាលុយមីញ៉ូមដល់ ៥០ ភាគរយក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍មុននោះទេ។ ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃសុក្រសប្ដាហ៍មុន ដែលជាថ្ងៃតែមួយដែលលោក Ryosei Akazawa រដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច បានជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងមន្ត្រីផ្សេងទៀត សម្រាប់ការចរចារតម្លៃពន្ធទ្វេភាគីជុំទី៤។...
ពោធិ៍សាត់៖ ក្នុងវេទិកាការងារ និងកម្មសិក្សាការងារនៅខេត្តពោធិ៍សាត់ ក្រុមហ៊ុនជប៉ុន Minebea (Cambodia) Co.,Ltd ជ្រើសរើសបេក្ខជនដែលដាក់ពាក្យសម្ភាសការងារភ្លាមៗបានចំនួន៨៤នាក់ តែក៏នៅត្រូវការជ្រើសរើសអ្នកចូលបម្រើការងារបន្ថែមទៀតជាមួយនឹងឱកាសការងារ១៥០កន្លែង។ វេទិកាការងារ និងកម្មសិក្សាការងារនេះ រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនជប៉ុន Minibea (Cambodia) Co.,Ltd ដោយនាំយកឱកាសការងារថ្មីៗសរុបចំនួន១៥០កន្លែង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តពោសាធិ៍សាត់ផ្ទាល់តែម្ដង។...
តូក្យូ៖ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅថ្ងៃអង្គារថា ប្រទេសជប៉ុន បានបាត់បង់ឋានៈជាម្ចាស់បំណុលកំពូល របស់ពិភពលោកជាលើកដំបូងក្នុងរយៈពេល ៣៤ឆ្នាំ ដែលវ៉ាដាច់ដោយប្រទេសអាល្លឺម៉ង់ ទោះបីជាទ្រព្យសកម្មខាងក្រៅសុទ្ធរបស់ខ្លួន បានកើនឡើងដល់កម្រិតខ្ពស់មួយ ផ្នែកដោយសារតែប្រាក់យ៉េនធ្លាក់ចុះ។ ទ្រព្យសកម្មខាងក្រៅសរុបរបស់ប្រទេសជប៉ុន បានកើនឡើង ១២.៩ ភាគរយធៀបនឹងឆ្នាំមុនដល់ ៥៣៣.០៥ ពាន់ពាន់លានយ៉េន (៣.៧ ពាន់ពាន់លានដុល្លារ) គិតត្រឹមដំណាច់ឆ្នាំ២០១៩ កើនឡើងដល់ ៥០០ពាន់ពាន់លានយ៉េនជាលើកដំបូង ប៉ុន្តែសរុបគឺទាបជាង...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបណ្តេញរដ្ឋមន្ត្រីកសិកម្ម លោក Taku Eto ចេញពីតំណែង ជុំវិញការលើកឡើងដ៏ចម្រូងចម្រាសមួយ ដែលបានបង្កឱ្យមានការខឹង សម្បារជាសាធារណៈ ចំពេលតម្លៃស្រូវកើនឡើង ដោយបានដោះស្រាយនូវផលប៉ះពាល់ថ្មី ដល់មេដឹកនាំរដ្ឋាភិបាលភាគតិច ដែលមិនមានប្រជាប្រិយរួចទៅហើយ នៅមុនការបោះឆ្នោតសភា ។ លោក Ishiba បានជ្រើសរើសអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសជប៉ុន គឺលោក Taku Eto បានដាក់លិខិតលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រី Shigeru Ishiba ជុំវិញកំហុសដែលគួរឱ្យខ្មាសអៀននាពេលថ្មីៗនេះទាក់ទងនឹងអង្ករ ដែលជាការអត្ថាធិប្បាយដែលបង្កឱ្យមានកំហឹងជាសាធារណៈចំពោះការកើនឡើងនៃតម្លៃអាហារសំខាន់ជាងគេ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Eto ដែលមានអាយុ...
វ៉ាស៊ីនតោន៖ អ្នកការទូតមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានកោះប្រជុំគណៈគ្រប់គ្រងលេខាធិការដ្ឋានត្រីភាគីរបស់ពួកគេក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត “មិនផ្លាស់ប្តូរ” របស់ប្រទេសទាំងបី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបីផ្លូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក Yi Won-woo អគ្គនាយករងទទួលបន្ទុកកិច្ចការអាមេរិកខាងជើងនៅក្រសួងការបរទេសនៃទីក្រុងសេអ៊ូល ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកប្រទេសចិន ជប៉ុន កូរ៉េ ម៉ុងហ្គោលី និងតៃវ៉ាន់លោក Kevin Kim...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន នឹងធ្លាក់ចុះ ៣៤.៩ ភាគរយសម្រាប់ឆ្នាំអាជីវកម្មបច្ចុប្បន្នរហូតដល់ខែមីនា ឆ្នាំក្រោយ ដែលមានទំហំរហូតដល់ ៣.១ ទ្រីលានយ៉េន (២១.៦ ពាន់លានដុល្លារ) ដោយសារតែពន្ធគយខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន...
តូក្យូ៖ សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនបានព្រមព្រៀងគ្នា ដើម្បីពិចារណាវិធានការសេដ្ឋកិច្ចថ្មី ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃពន្ធខ្ពស់ដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងគោលបំណងចងក្រងកញ្ចប់នេះឱ្យទាន់ពេលសម្រាប់ការបោះឆ្នោតសភាក្នុងខែកក្កដា។ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី លោក Hiroshi Moriyama និងសមភាគីគណបក្ស Komeito លោក Makoto Nishida បានយល់ព្រមលើតម្រូវការក្នុងការចាត់វិធានការធូរស្រាល ខណៈពេលដែលវាយតម្លៃការចរចាពាណិជ្ជកម្ម ដែលកំពុងបន្តរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមសមាជិកសភាដែលបានចូលរួមកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងតូក្យូ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃពន្ធគយរបស់សហរដ្ឋអាមេរិក...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបដិសេធការលើកលែង ទាំងស្រុងរបស់ប្រទេសជប៉ុនពីពន្ធគយ “ទៅវិញទៅមក” ១០ ភាគរយ ប៉ុន្តែជាពន្ធជាក់លាក់របស់ ប្រទេសនៅក្នុងការចរចានាពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពបានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានប្រាប់អ្នកចរចាកំពូលរបស់ជប៉ុនលោក Ryosei Akazawa ក្នុងកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនថា...
តូក្យូ ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីពន្លឿនកិច្ចពិភាក្សាពន្ធដារ បន្ទាប់ពីបានធ្វើឱ្យមានការ វិវឌ្ឍន៍មួយចំនួនក្នុងការ ដាក់មូលដ្ឋានគ្រឹះ សម្រាប់ការពង្រីកពាណិជ្ជកម្មទ្វេភាគីក្នុងគោលបំណងឈានដល់ “កិច្ចព្រមព្រៀង ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក” នៅដើមខែមិថុនា ។ បន្ទាប់ពីជួប ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent និងសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកផ្សេងទៀត ក្នុងទីក្រុងវ៉ាស៊ីនតោន ប្រធានអ្នកចរចា...