ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់លើការ ចាប់ផ្តើមរបស់ប្រទេសជប៉ុន ជុំទីពីរនៃការបញ្ចោញទឹកកខ្វក់នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាចូលទៅក្នុងមហាសមុទ្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនបានចាប់ផ្តើមការបង្ហូរចេញ ទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាជុំទីពីរ ហើយគ្រោងនឹងបញ្ចេញទឹកចំនួន ៧,៨០០ តោនក្នុងរយៈពេល ១៧ថ្ងៃ។ ជាការឆ្លើយតប អ្នកនាំពាក្យចិនបានលើកឡើងថា ជំហររបស់ចិនលើការបណ្តេញចេញគឺស្រប និងច្បាស់លាស់។ យើងប្រឆាំងដាច់ខាត...
តូក្យូ៖ ប្រទេសជប៉ុន និងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន៨ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមអ៊ីនធឺណិត ដោយវិស័យឯកជនដោយឆ្នាំ២០២៣ គឺជាខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិ ស្តីពីសហគមន៍សន្តិសុខតាមអ៊ីនធឺណិតអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន រួមទាំងអង្គការមិនមែនរដ្ឋាភិបាល ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការចោទប្រកាន់របស់ប្រទេសចិន នៅក្នុងសកម្មភាពលួចចូលផ្សេងៗ។ ប្រទេសអាស៊ាន ដែលពាក់ព័ន្ធរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយចំពេលដែល ទីក្រុងតូក្យូកំពុងបន្តភាពតានតឹង ជាមួយចិន និងកូរ៉េខាងជើងថា ប្រទេសជប៉ុននឹងចាប់ផ្តើម ទិញមីស៊ីលប្រភេទ Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំសារពើពន្ធ ២០២៥ មួយឆ្នាំមុនការគ្រោងទុកដំបូង ។ លោក Kihara បានធ្វើសេចក្តីប្រកាស កាលពីថ្ងៃពុធបែបនេះ...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ដែលបានកែច្នៃជាលើកទី២ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលជាជំហានបន្ថែមក្នុងដំណើរការជាច្រើនទសវត្សរ៍ ដែលបានទទួលការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ។ អ្នកនាំពាក្យរបស់ប្រតិបត្តិករក្រុមហ៊ុន TEPCO បានប្រាប់ដល់ទីភ្នាក់ងារ AFP យ៉ាងដូច្នេះថា ការបង្ហូរទឹកកាកសំណល់ចេញដែលជាផ្នែកតូចមួយនៃទឹកសំណល់នោះគឺមាន១,៣៤លានតោនដែលបានធ្វើឡើងចាប់តាំងពីរលកយក្សស៊ូណាមិ បានវាយប្រហារមកលើរោងចក្រនេះនៅក្នុងឆ្នាំ២០១១ ដែលបានចាប់ផ្តើមនៅវេលាម៉ោង១០និង១៨នាទីព្រឹក ត្រូវម៉ោង៩និង១៨នាទីម៉ោងនៅសិង្ហបុរី...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពង្រឹងសមត្ថភាពឃ្លាំមើលដែនសមុទ្ររបស់ខ្លួន ប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់ តាមរយៈការចែករំលែកទិន្នន័យដែលគ្រប់គ្រងដោយវិស័យសាធារណៈ និងឯកជន។ យោងតាមប្រភពបានឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព “ការយល់ដឹងអំពីដែនសមុទ្រ” ដែលអាចប្រើប្រាស់ក្នុងការព្យាករណ៍គ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ធនធានផងដែរ គឺសំដៅមើលឃើញស្ថានភាពនៃសមុទ្រក្នុងលក្ខណៈរួមបញ្ចូលគ្នា។ គោលដៅនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែនសមុទ្រ ដែលពឹងផ្អែកខ្លាំងរបស់រដ្ឋាភិបាលដោយផ្អែកលើផែនការមូលដ្ឋាន ស្តីពីគោលនយោបាយមហាសមុទ្រ ដែលជាគោលការណ៍ណែនាំរបស់ប្រទេសជប៉ុនក្នុងវិស័យនេះសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា...
តូក្យូ៖ រដ្ឋមន្ត្រីឧស្សាហកម្មបានឲ្យដឹងថា ប្រទេសជប៉ុន នឹងផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ ១៩២ ពាន់លានយ៉េន (១,៣ ពាន់លានដុល្លារ) ក្នុងការឧបត្ថម្ភធនបន្ថែម សម្រាប់រោងចក្រផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Micron Technology Inc. នៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ា ខណៈដែលប្រទេសនេះ ព្យាយាមពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន។ ការផ្លាស់ប្តូរដែលមកលើជំនួយរហូតដល់ ៤៦,៥ ពាន់លានយ៉េន ដែលបានប្រកាសមុននេះ បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ដើម្បីធានាឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់បន្ទះឈីប...
តូក្យូ៖ សភារបស់ប្រទេសជប៉ុន នឹងបើកសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃទី២០ ខែតុលា ដែលជាកិច្ចពិភាក្សាសភាលើកដំបូង សម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ចាប់តាំងពីការរុះរើរបស់ខ្លួនកាលពីដើមខែនេះ។ ការផ្តោតសំខាន់នៃសម័យប្រជុំ គឺថាតើសេចក្តីព្រាងថវិកាបន្ថែមនឹងត្រូវដាក់ជូនសភា ដើម្បីផ្តល់ថវិកាដល់កញ្ចប់សេដ្ឋកិច្ចថ្មី ដែលនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់នាពេលថ្មីៗនេះ ដោយមិនរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតភ្លាមៗ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក គីស៊ីដា បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងបញ្ជូនសេចក្តីព្រាងថវិកាបន្ថែមទៅសម័យប្រជុំ ដោយបន្ថែមថាជំរុំកាន់អំណាចនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការអនុវត្តជំហានជំរុញ...
តូក្យូ៖ ប្រភពរដ្ឋាភិបាល មួយបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងស្វែងរកដីការបស់តុលាការ ដើម្បីរំសាយក្រុមជំនុំបង្រួបបង្រួម ដែលជាវិធានការមួយកើតឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើក្រុមសាសនាជុំវិញការចោទប្រកាន់ថា បានស្វែងរកការបរិច្ចាគផ្នែកហិរញ្ញវត្ថុពីសមាជិក និងការអនុវត្តន៍ដ៏គួរឱ្យសង្ស័យផ្សេងទៀត។ ការត្រួតពិនិត្យលើក្រុមនេះ កាន់តែខ្លាំងឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានបាញ់សម្លាប់ក្នុង អំឡុងសុន្ទរកថាយុទ្ធនាការបោះឆ្នោត កាលពីឆ្នាំមុន ជុំវិញការយល់ឃើញរបស់លោក ទៅនឹងអង្គភាព ដែលជាឧប្បត្តិហេតុមួយ ដែលនាំឱ្យមានការទាក់ទងរបស់ខ្លួន ជាមួយសមាជិកសភាបក្ស...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន និងគណបក្សកាន់អំណាចកំពុងពិចារណា រួមទាំងវិធានការសង្គ្រោះ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបនៅក្នុងកញ្ចប់សេដ្ឋកិច្ចថ្មី ដែលត្រូវបានចងក្រង ដើម្បីកាត់បន្ថយការឈឺចាប់នៃអតិផរណា។ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានណែនាំដល់រដ្ឋមន្ត្រីខុទ្ទកាល័យរបស់លោកឲ្យធ្វើយ៉ាង ដើម្បីសម្រាលបន្ទុកនៃការកើនឡើងតម្លៃ និងគាំទ្រសេដ្ឋកិច្ចនៅពេលដាក់បញ្ចូលគ្នានូវកញ្ចប់សេដ្ឋកិច្ចនៅចុងខែតុលា។ លោក គីស៊ីដា ដែលផ្តល់សារៈសំខាន់លើការបែងចែកទ្រព្យសម្បត្តិ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលនឹង “កាត់បន្ថយបន្ទុកពន្ធ និងសន្តិសុខសង្គម ពីលើការផ្តល់អត្ថប្រយោជន៍ផ្សេងៗ”...
ភ្នំពេញ ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ថា ទំនិញកសិផលរបស់កម្ពុជា នាំចេញទៅកាន់ទីផ្សារជប៉ុន មានចំនួនតិចតួច ដោយសារត្រូវការចំណាយច្រើន ក្នុងការដឹកជញ្ជូនទៅ ប៉ុន្តែជប៉ុន បង្ហាញជំហរចង់ ឲ្យមានការនាំចេញទៅជប៉ុន ឲ្យកាន់តែច្រើន។ ក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣...