តូក្យូ៖ អ្នកជំនាញការបរទេសបានឲ្យដឹងថា ដំណោះស្រាយរបស់ រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះបញ្ហាពលកម្មក្នុង សម័យសង្រ្គាមជាមួយប្រទេសជប៉ុន គឺមានភាពប្រាកដនិយម ប៉ុន្តែទំនងជាមិនអាចដោះស្រាយបញ្ហា ជាមូលដ្ឋាននៃបញ្ហាបន្លាដ៏យូរ រវាងប្រទេសទាំងពីរនោះទេ។ ការសម្រេចចិត្តរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ គឺផ្តោតលើមូលនិធិដែល គាំទ្រដោយរដ្ឋាភិបាល ដែលផ្តល់សំណងដល់ដើមបណ្តឹង កូរ៉េជំនួសឱ្យការតម្រូវឱ្យក្រុមហ៊ុនជប៉ុនពីរ ធ្វើដូច្នេះ ដូចដែលបានបញ្ជាដោយសេចក្តី សម្រេចរបស់តុលាការកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតូក្យូនៅតែព្រួយបារម្ភថា...
បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចចិត្ត ក្នុងការបញ្ជា ទិញមីស៊ីលប្រភេទ Tomahawk ចំនួន៤០០គ្រាប់ ពីសហរដ្ឋអាមេរិក ហើយក្នុងការបង្កើន សមត្ថភាពនៅក្នុងវិស័យការពារជាតិ ជុំវិញការព្រួយបារម្ភការគម្រាមកំហែង ដោយប្រទេសចិន និងប្រទេសកូរ៉េខាងជើង។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា...
តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ្នកដំណើរនៅលើជើងហោះហើរ ផ្លូវខ្លីក្នុងប្រទេសជប៉ុន ត្រូវបានហោះហើរត្រឡប់ ទៅទីក្រុង ដែលយន្តហោះបានចាកចេញវិញ បន្ទាប់ពីអាកាសយានដ្ឋានបានរារាំង យន្តហោះរបស់ពួកគេមិនឱ្យចុះចត ដោយសារតែវាខកខាន បម្រាមគោចរក្នុងរយៈពេល១០នាទី ។ ជើងហោះហើរ JL 331 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដី កម្រិតបឋមកម្រិត 6៦,១រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ Kushiro នៃកោះហុកកៃដូ ភាគខាងជើង នៃកោះសំខាន់ នៃប្រទេសជប៉ុន ។ យោងតាមទីភ្នាក់ងារ ឧតុនិយមជប៉ុន ហៅកាត់ (JMA) នៅវេលាម៉ោង១០ និង ២៧នាទីយប់...
ភ្នំពេញ ៖ លោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន និងជាម្ចាស់បទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ដែលធ្លាប់មកបំពេញ ទស្សនកិច្ច នៅកម្ពុជា ជាលើកដំបូងកាលពីអំឡុងឆ្នាំ១៩៨៩ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា លោកស្រីនឹងប្រឹងប្រែង ធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត...
ភ្នំពេញ៖ លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានថ្លែងឲ្យដឹងថា នៅថ្ងៃខាងមុខនេះ រដ្ឋាភិបាលជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៣ កុម្ភៈនេះ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន...
តូក្យូ ៖ មន្ត្រីការពារជាតិជប៉ុន បានព្រមានសមភាគីចិន ជុំវិញការឈ្លានពានបន្ថែមទៀត នៃដែនអាកាសរបស់ប្រទេសជប៉ុន ដោយបាឡុងចារកម្មចិន ហើយបានទាមទារ កុំឲ្យមានឧបទ្ទវហេតុបែបនេះកើតឡើងម្តងទៀត ក្នុងអំឡុងពេលកិច្ចពិភាក្សា របស់ពួកគេនៅទីក្រុងតូក្យូ កាលពីថ្ងៃអង្គារ។ ខណៈពេលដែលភាពតានតឹង នៅតែបន្តកើតមានលើការសង្ស័យថា បាឡុងចារកម្មចិនបានប្រទះឃើញនៅប្រទេសជប៉ុនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានសន្យាបន្តធ្វើការជាមួយគ្នា សម្រាប់ការគ្រោងដាក់ដំណើរការបណ្តាញ ទូរស័ព្ទបន្ទាន់រវាងអាជ្ញាធរ ការពារជាតិនៅជុំវិញនិទាឃរដូវ ដើម្បីជៀសវាងឧប្បត្តិហេតុយោធា ដែលមិននឹកស្មានដល់ ។...
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារ ជើងគោកជប៉ុន បានលើកសរសើរពីគុណបំណាច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា បើគ្មានសម្តេចទេ ពិតជាគ្មានឡើយនូវកត្តាសន្តិភាព។ ក្នុងឱកាសកោតសរសើរសម្តេចតេជោនេះ បានធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ នាថ្ងៃ១៦ កុម្ភៈ ។ បើតាមលោក...
បរទេស៖ ប្រទេសជប៉ុនកាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសក្នុងការបង្កើន ចំនួនទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សីបន្ថែមទៀត ដែលក្នុងនោះមានទាំងបម្រាមនាំចេញ បច្ចេកវិទ្យានិងការបង្កកទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធរបស់មន្ត្រីរដ្ឋាភិបាលរុស្សីផង និងក្រុមអ្នកជំនួញរបស់រុស្សីផង។ ការប្រកាសបង្កើនទណ្ឌកម្មថ្មី លើកនេះគឺធ្វើឡើង ដោយផ្តោតគោលដៅទៅលើបណ្តា ក្រុមបុគ្គលជនជាតិរុស្សីចំនួន ៣៦រូបនិងក្រុមហ៊ុន និងអង្គភាពរុស្សីចំនួន៥២ផ្សេងទៀត ហើយផលិតផលដែលបានហាមឃាត់ទាំងនោះ ត្រូវបានគេជឿជាក់ថារុស្សី តែងតែយកទៅប្រើប្រាស់ក្នុងការ ពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ កន្លងមកជប៉ុនក៏ធ្លាប់ចេញ បម្រាមនាំចេញផលិតផលបច្ចេកវិទ្យារបស់ខ្លួន ទៅកាន់ប្រទេសរុស្សីផងដែរ...