តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចប្រជុំនៅចុងខែមីនា ក្នុងប្រទេសជប៉ុនរវាងរដ្ឋមន្ត្រីការពារជាតិលោក Gen Nakatani និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ការ ទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខ ក្នុងតំបន់ដែលបង្កឡើងដោយប្រទេសចិន។ ប្រភពបានឲ្យដឹងថា ពួកគេត្រូវបានគេរំពឹងថា នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ប្រទេសរបស់ពួកគេចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយអាចពិភាក្សាអំពីរបៀបដែលទីក្រុងតូក្យូ គួរតែបង្កើនសមត្ថភាពការពាររបស់ខ្លួន ចំពេលមានការកើនឡើងថវិកាដែលបានគ្រោងទុក...
តូក្យូ ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក Yoji Muto បានឲ្យដឹងថា ប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានស្នើសុំឱ្យផលិតផល ដែកថែប និងអាលុយមីញ៉ូម របស់ខ្លួនត្រូវបានលើកលែង ពីពន្ធ ២៥ ភាគរយ ដែលដាក់ ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនមិនពេញចិត្ត និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍រួមចុងក្រោយបង្អស់ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងជប៉ុន ទាក់ទងនឹងប្រទេសចិន ដោយសារតែសេចក្តីថ្លែងការណ៍នេះ គឺជាការជ្រៀតជ្រែកយ៉ាងត្រចះត្រចង់ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយ កាលពីសប្តាហ៍មុនបានបង្ហាញពីការគាំទ្រ ចំពោះអ្វីដែលហៅថាការចូលរួម ដ៏មានអត្ថន័យរបស់តៃវ៉ាន់ នៅក្នុងអង្គការអន្តរជាតិ ហើយបានបញ្ជាក់ជាថ្មីថា មាត្រាទី...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រទេសជប៉ុន បានបង្ហាញអតិរេកគណនីចរន្តចំនួន ១៩៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាខ្ពស់ ដែលជំរុញដោយប្រាក់ចំណេញខ្ពស់បំផុត មិនធ្លាប់មានរបស់ខ្លួនលើការវិនិយោគបរទេស ចំពេលប្រាក់យ៉េនធ្លាក់ និងការធ្លាក់ចុះនៃឱនភាពពាណិជ្ជកម្ម។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា អតិរេកនៅក្នុងសមតុល្យគណនីចរន្ត ដែលជារង្វាស់ដ៏ធំបំផុតមួយនៃ ការធ្វើពាណិជ្ជកម្មអន្តរជាតិបានកើនឡើង ២៩,៥ ភាគរយធៀបនឹងឆ្នាំមុន ដែលកើនឡើងសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីទិន្នន័យ ដែលអាចប្រៀបធៀបបានមាន នៅក្នុងឆ្នាំ១៩៨៥។...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី មិនឃើញឱកាសនៃការបន្តការចរចា សន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុននោះទេ ដោយសារតែជំហរប្រឈមមុខ ដាក់គ្នារបស់ទីក្រុងតូក្យូ។ លោក Rudenko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Izvestia ប្រចាំថ្ងៃរបស់រុស្សីថា “សកម្មភាពយោធាបង្កហេតុរួមគ្នាជាមួយសហរដ្ឋអាមេរិក និងប្រទេសសមាជិកណាតូផ្សេងទៀត កំពុងបង្ហាញឱ្យឃើញពីការកើនឡើង នៃឆ្នេរសមុទ្រភាគខាងកើតរបស់យើង។ “នៅក្នុងលក្ខខណ្ឌបែបនេះ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ត្រូវបានគេរំពឹងថា នឹងសន្យាជំរុញការនាំចូលឧស្ម័នធម្មជាតិរាវរបស់ជប៉ុន ពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំទល់មុខគ្នា ជាលើកដំបូងនៅចុងសប្តាហ៍នេះ ជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ។ សំណើដែលរំពឹងថានឹងធ្វើឡើង ដោយលោក Ishiba ដែលកំពុងអង្គុយជាមួយលោក ត្រាំ នៅថ្ងៃសុក្រ...
តូក្យូ៖ មន្ត្រីរដ្ឋាភិបាល អាមេរិក បានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្ទើរតែប្រាកដក្នុងការ ដាក់សម្ពាធលើប្រទេសជប៉ុន ឱ្យបង្កើនការចំណាយលើវិស័យ ការពារជាតិរបស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រី Shigeru Ishiba នៅចុងសប្តាហ៍នេះ។ មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ មិនបានប៉ះចំគោលដៅជាលេខណាមួយឡើយ ដោយបន្ថែមថា ទីបំផុតវាអាស្រ័យលើ លោក...
តូក្យូ ៖ អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ប្រទេសជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នឹងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចពិភាក្សាផ្ទាល់លើកដំបូង ជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន ។ ប្រទេសទាំងពីរគ្រោងនឹង ចេញសេចក្តីថ្លែង ការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំ ដែលទំនងជានឹងធ្វើឡើង...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានឲ្យដឹងថា រដ្ឋាភិបាល របស់លោកកំពុង ពិចារណាផ្តល់ជំនួយផ្នែក វេជ្ជសាស្រ្តនៅក្នុងប្រទេសជប៉ុន សម្រាប់អ្នករស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយជម្លោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Ishiba បានប្រាប់អង្គប្រជុំសភា ដោយសំអាងលើតំបន់ប៉ាឡេស្ទីន ដែលត្រូវបានវាយប្រហារ ដោយយោធាអ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ថា...
តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់សក្តានុពល នៃពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិន កាណាដា និងម៉ិកស៊ិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Kato បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ ដែលអាចកើតមានលើសេដ្ឋកិច្ចពិភពលោក ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បី “វាយតម្លៃ ឱ្យបានហ្មត់ចត់”...