ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ពលរដ្ឋប៉ាឡេស្ទីន រាប់ម៉ឺននាក់បានភៀសខ្លួនចេញពីការប្រយុទ្ធ និងការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអ៊ែល បានលើកឡើងថា ខ្លួនកំពុងរឹតបន្តឹង ដែលជា “ការច្របាច់ក” លើក្រុមហាម៉ាស់ ហើយជាថ្មីម្តងទៀតបានច្រានចោលបទឈប់បាញ់ដោយគ្មានការដោះលែងចំណាប់ខ្មាំងបានឡើយ ។ការអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិលបានធ្វើឡើងក្នុងរយៈពេលជាង១ខែនៅក្នុងសង្គ្រាមដែលបានផ្ទុះឡើងនៅគ្រាដែលក្រុមហាម៉ាស់ បានវាយប្រហារមកលើអ៊ីស្រាអ៊ែល ហើយយោងទៅតាមមន្ត្រីអ៊ីស្រាអ៊ែល បានឲ្យដឹងថា មានមនុស្សប្រហែល១.៤០០នាក់បានស្លាប់...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ថា ការិយាល័យសេវាកម្ម សង្គ្រោះបន្ទាន់ ចំណុះឲ្យអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងកាលពីថ្ងៃសុក្រថា បច្ចុប្បន្ននេះ អ្នកស្រុកចំនួន៤២.១០០នាក់ ត្រូវបានជម្លៀសខ្លួន ដោយសរភ្លើងឆេះព្រៃ កើតឡើងនៅទូទាំង រដ្ឋកាលីហ្វ័រនីញ៉ា ហើយពលរដ្ឋជាង ៧.០០០នាក់ ត្រូវបាន ជម្លៀសខ្លួនចេញ បើគិតក្នុងរយៈពេល...