ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង ពលរដ្ឋប្រមាណ ជាង៧.០០០នាក់ ត្រូវបានជម្លៀសខ្លួន ចេញពីភ្លើងឆេះព្រៃ នៅកាលីហ្វ័រនីញ៉ា

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ថា ការិយាល័យសេវាកម្ម សង្គ្រោះបន្ទាន់ ចំណុះឲ្យអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងកាលពីថ្ងៃសុក្រថា បច្ចុប្បន្ននេះ អ្នកស្រុកចំនួន៤២.១០០នាក់ ត្រូវបានជម្លៀសខ្លួន ដោយសរភ្លើងឆេះព្រៃ កើតឡើងនៅទូទាំង រដ្ឋកាលីហ្វ័រនីញ៉ា ហើយពលរដ្ឋជាង ៧.០០០នាក់ ត្រូវបាន ជម្លៀសខ្លួនចេញ បើគិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

ពលរដ្ឋជាង៦.០០០នាក់ បានជម្លៀសខ្លួនចេញ កាលពីថ្ងៃព្រហស្បតិ៍ ពីតំបន់ Calaveras ដែលជាកន្លែងមានភ្លៀង ឆេះព្រៃ ឈ្មោះ Airola Fire បានដុតលើផ្ទៃដីគ្របដណ្តប់ប្រមាណ៧០០អារ និងគំរាមកំហែងសហគមន៍ជាច្រើន ។

គិតត្រឹមថ្ងៃសុក្រ ភាគច្រើននៃការជម្លៀសខ្លួន តាមបទបញ្ជាដោយសារភ្លើងឆេះព្រៃដ៏អាក្រក់ Airola Fire បានថមថយវិញ ពីការព្រមានធ្វើការជម្លៀសខ្លួន ប៉ុន្តែផ្នែកជាច្រើននៃតំបន់ Calaveras និងតំបន់ជុំវិញនេះ នៅតែបន្តមានផ្សែង និងអាចកំណត់បាន ។

ទន្ទឹមនឹងនេះដែរ ពលរដ្ឋជាច្រើនអាចធ្វើការជម្លៀស នៅក្នុងតំបន់ Kern ដោយសារភ្លើងឆេះព្រៃ French Fire ដែលបាន បង្ខំឲ្យអ្នកស្រុក៣.៦០០នាក់ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top