ព័ត៌មានអន្តរជាតិ
លោកស្រី Merkel៖ អាល្លឺម៉ង់ ត្រូវជម្លៀសមនុស្ស ១ម៉ឺននាក់ ចេញពីអាហ្វហ្គានីស្ថាន
បរទេស៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយប្រាប់ សហការីបក្សលោកស្រី នៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ ប្រហែលចាំបាច់ត្រូវជម្លៀស មនុស្សដ៏ច្រើនប្រមាណ ១០.០០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ចំនួនមនុស្សទាំងនោះ រួមបញ្ចូលទាំងបុគ្គលិក គាំទ្រអាហ្វហ្គានីស្ថាន២.៥០០នាក់ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស អ្នកច្បាប់ និងមនុស្សដទៃទៀត ដែលរដ្ឋាភិបាលមើលឃើញថា មានហានិភ័យ ប្រសិនបើពួកគេនៅតែស្ថិតនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន...