ព័ត៌មានអន្តរជាតិ
បទឈប់បាញ់រវាងអ៊ីស្រាអែល និងជីហាត ត្រូវប្រេះឆា ដោយសារខ្វះការត្រួតពិនិត្យ
យេរ៉ូសាឡឹម៖ បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ហាក់ដូចជាបានធ្វើឡើង ចាប់តាំងពីល្ងាចថ្ងៃអាទិត្យ ដោយបញ្ចប់ការវាយប្រហារទុកជាមុន ដ៏កម្រមួយដោយអ៊ីស្រាអែល នៅឯតំបន់ដែលឡោមព័ទ្ធ។ ការវាយប្រហាររយៈពេល ៣ថ្ងៃ របស់អ៊ីស្រាអែលដែលបានកើតឡើង នៅពេលដែលក្រុមជីហាត ដែលមានមូលដ្ឋាននៅហ្គាហ្សា បានប្តេជ្ញាសងសឹកចំពោះ ការចាប់ខ្លួនសមាជិកជាន់ខ្ពស់ក្រុមជីហាតនៅតំបន់វេសប៊ែង ត្រូវបានអ្នកវិភាគចាត់ទុកថា ជាការបង្វែរសាច់ដុំដោយគណបក្ស Yesh Atid ដែលកំពុងកាន់អំណាចរបស់អ៊ីស្រាអែល ដើម្បីយកឈ្នះលើមូលដ្ឋាន...