ព័ត៌មានជាតិ
ភ្ជុំបិណ្ឌ៣ថ្ងៃ កម្មករឈប់សម្រាក ដោយមានប្រាក់ឈ្នួល
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ថ្មីនេះៗ បានបញ្ជាក់ថា «សូមលោក-លោកស្រី ជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាត ឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ...