ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានទទូចដល់ប្រទេសទាំងអស់ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបកប្រែការប្តេជ្ញាចិត្តរបស់ពួក គេទៅជាសកម្មភាពនិងគាំទ្រដល់ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅហ្សឺណែវ (UNOG) បានអំពាវនាវនៅក្នុងអំឡុងកិច្ច ពិភាក្សាស្តីពីជំងឺកូវីដ-១៩ ក្នុងនាមប្រទេសចំនួន ៦៣ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅទីនោះ។ លោកបានជំរុញឱ្យមានការលើកកម្ពស់ការចែកចាយវ៉ាក់សាំងកូវីដ- ១៩...
វ៉ាស៊ីនតោន៖ ការសិក្សាការធ្វើតេស្តអង្គបដិប្រាណថ្មីមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារទី ១៥ ខែមិថុនា បានរកឃើញភស្តុតាងបន្ថែមទៀតដែលបង្ហាញថា វីរុសនេះមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក ចាប់ពីយ៉ាងហោចណាស់ខែធ្នូ ឆ្នាំ ២០១៩ ដែលមានរយៈពេលជាច្រើនសប្តាហ៍មុនករណីដែលត្រូវបានបញ្ជាក់ដំបូងត្រូវបានប្រកាសនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរីបានឲ្យដឹងថា ការសិក្សារបស់វិទ្យាស្ថានសុខភាពជាតិ បានវិភាគសំណាកឈាមចំនួន ២៤.០០០នាក់ដោយអ្នកស្ម័គ្រចិត្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ១៨ ខែមីនា...