Covid-19

ចិន ជំរុញឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ប្រកបដោយសមធម៌ជាសកល (Video)

ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានទទូចដល់ប្រទេសទាំងអស់ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបកប្រែការប្តេជ្ញាចិត្តរបស់ពួក គេទៅជាសកម្មភាពនិងគាំទ្រដល់ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅហ្សឺណែវ (UNOG) បានអំពាវនាវនៅក្នុងអំឡុងកិច្ច ពិភាក្សាស្តីពីជំងឺកូវីដ-១៩ ក្នុងនាមប្រទេសចំនួន ៦៣ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅទីនោះ។

លោកបានជំរុញឱ្យមានការលើកកម្ពស់ការចែកចាយវ៉ាក់សាំងកូវីដ- ១៩ ដែលមានលក្ខណៈស្មើភាពគ្នានៅទូទាំងពិភពលោក ដោយកត់សម្គាល់ថា ដូសទាំង ២,៦ ពាន់លានដូស ត្រូវបានគ្រប់គ្រងទូទាំងពិភពលោកមានតែប្រមាណ ០.៣ ភាគរយប៉ុណ្ណោះ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។

លោក Chen បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសចិន ចំពោះការចែកចាយ និងការទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកដោយស្មើភាព។

លោកបានសង្កត់ធ្ងន់ពីសារសំខាន់នៃការកែលំអភាពងាយស្រួលលទ្ធភាព និងផលិតវ៉ាក់សាំងបែបនេះ និងផលិតផលសុខភាពផ្សេងទៀតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយសង្គ្រោះជីវិត និងបញ្ចប់ការរាតត្បាតឱ្យបានឆាប់៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top