ភ្នំពេញ៖ កម្ពុជា-ចិន បានអបអរសាទរការបញ្ចប់គម្រោងលុបបំបាត់ ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង និង អបអរសាទរពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាលកម្ពុជា ស្តីពីគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ (២០២៤-២០២៦)។ កម្មវិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ កក្កដា ដោយមានការអញ្ជើញចូលរួម ជាអធិបតីពីសំណាកលោកបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី...
កូឡាឡាំពួរ៖ ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសម៉ាឡេស៊ី មានការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅក្នុងសប្តាហ៍កន្លងមកនេះ ដែលមានរហូតដល់៣.៥៧២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននេះគឺជាការកើនឡើងជាង ៣.៤៨៣ករណី ដែលបានកត់ត្រានៅក្នុងសប្តាហ៍មុន ។ ហើយការស្លាប់វិញ មានចំនួន២នាក់ទៀត ក៏ត្រូវបានកត់ត្រានៅក្នុងសប្តាហ៍មុនផងដែរ ដោយបន្ថែមចំនួនអ្នកស្លាប់សរុបចំនួន ១៦នាក់នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងការស្លាប់នៅក្នុង រយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១៤នាក់ ។...
កូឡុំបូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមស្ថិតិចុងក្រោយដែលចេញផ្សាយដោយអង្គភាពគ្រប់គ្រងជំងឺគ្រុនឈាមជាតិ ហៅកាត់ថា (NDCU) កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ករណីជំងឺគ្រុនឈាមសរុបដែលបានរាយការណ៍នៅក្នុងប្រទេសស្រីលង្កាគិតរហូតមកដល់ពេលនេះមានលើសពី៨០.០០០នាក់ ។ អង្គភាព NDCU បានឲ្យដឹងថា ករណីចំនួន៨០.១៩២នាក់ត្រូវបានគេរាយការណ៍ ហើយបើគិតត្រឹមថ្ងៃអាទិត្យតែមួយថ្ងៃគឺមានចំនួន៣.៧០៤នាក់ដែលត្រូវបានរាយការណ៍នៅក្នុងខែធ្នូនេះ ។ យោងតាមស្ថិតិខាងលើមានមនុស្សចំនួន៤៧នាក់បានស្លាប់ដោយសារជំងឺនេះ ។ ខេត្តនៅភាគខាងលិច នៅតែជាខេត្តដែលរងផលប៉ះពាល់ខ្លាំង...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មានបេក្ខនារីម្នាក់នៅវិទ្យល័យទួលទំពូង កំពុងមានជំងឺគ្រុនឈាមមិនទាន់ជា ទោះជាយ៉ាងនេះក្តីក៏ចំណាត់ការរបស់ប្រធានមណ្ឌលបានដាក់ឲ្យរូបមកប្រឡងនៅបន្ទប់ដាច់ដោយឡែកពីគេឯង នាព្រឹកថ្ងៃ៦ វិច្ឆិកា ដែលជាថ្ងៃប្រឡងទី១ ៕
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រទេសបង់ក្លាដេសបានទទួលរងគ្រោះ ធ្ងន់ធ្ងរបំផុតដោយសារ ជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ ខណៈដែលការស្លាប់ដោយសារជំងឺនេះ ឈានដល់កំណត់ត្រាមុន ដែរ បើគិតត្រឹមថ្ងៃពុធម្សិលមិញនេះ ។ អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) ស្ថិតក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ករណី ជំងឺគ្រុនឈាមថ្មីចំនួន ៣.០១៥ករណី...
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) ស្ថិតនៅក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ប្រទេសបង់ក្លាដេសបានរាយការណ៍ពីករណីជំងឺគ្រុនឈាមថ្មីចំនួន៣.០៨៤នាក់ និងអ្នកស្លាប់ថ្មីមានចំនួន១៧នាក់ ដែលនាំឱ្យចំនួនសរុបនៃអ្នកឆ្លងបានកើនឡើងដល់១៧០.៧៦៨ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង៨០០នាក់មកទល់ពេលនេះ ។ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋាន DGHS ករណីជំងឺគ្រុនឈាមចំនួន៤៦.៩៦០ត្រូវបានកត់ត្រារហូតមកដល់ពេលនេះនៅក្នុងខែកញ្ញា បន្ទាប់ពី៧១.៩៧៦នៅក្នុងខែសីហា និង៤៣.៨៥៤នៅក្នុងខែកក្កដា ហើយការស្លាប់សរុបចំនួន៨៣៩...
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា មានមនុស្សជាង៨០០នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម នៅក្នុងចំណោម១៦៤.៥៦២ករណីដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេសបង់ក្លាដេសក្នុងឆ្នាំនេះ តួលេខរបស់នាយកដ្ឋានសុខាភិបាលបានបង្ហាញឲ្យដឹងកាលពីថ្ងៃសៅរ៍ ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) ក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកស្លាប់សរុបចំនួន៨០៤នាក់ រួមមាន ២១១នាក់នៅក្នុងខែកញ្ញា និង៣៤២នាក់នៅក្នុងខែសីហា និងចំនួន២០៤នាក់នៅក្នុងខែកក្កដា ។ បើយោងតាមនាយកដ្ឋាន DGHS...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រ័ត្ន និងបង្ការ ចំពោះការកើនឡើង ករណីជំងឺគ្រុនឈាម គួរឲ្យកត់សម្គាល់ សម្រាប់ឆ្នាំ២០២៣នេះ ។ តាមរយៈសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៤ កញ្ញា នេះបានឱ្យដឹងថា «ចាប់ពីថ្ងៃទីមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឲ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ មន្ទីពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះជីវិតកុមារីអាយុ៩ឆ្នាំម្នាក់ដោយប្រើប្រាស់ឈាមប្លាស្មារហូតដល់១៦ប្លោក។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ មូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី៣១ កក្កដា បានឱ្យដឹងថា សូមប្រុងប្រយ័ត្នជំងឺគ្រុនឈាមនៅរដូវវស្សា។ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាកុមារី៩ឆ្នាំរូបនេះ មានស្ថានភាពធ្ងន់ធ្ងរបំផុត រហូតត្រូវធ្វើការព្យាបាលទៅ ៤៨ម៉ោងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ ប្រភពដដែល បានបញ្ជាក់ថា ការជួយសង្រ្គោះជីវិតកុមារី៩ឆ្នាំរូបនេះ ក៏ដូចជាកុមាររាប់ពាន់នាក់ដ៏ទៃទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីមាត់ទ្វារមច្ចុរាជ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា មានករណីនៃអ្នកឆ្លងជំងឺគ្រុនឈាម និងចំនួនអ្នកស្លាប់នៅក្នុងឆ្នាំនេះចំនួន៦.៦៨៥ករណី និងមានអ្នកស្លាប់ចំនួន៣០នាក់នេះបើគិតត្រឹមថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ ។ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃសុក្រថា ខណៈដែលប្រទេសមីយ៉ាន់ម៉ា កាលពីមុនស្ថិតក្នុងចំណោមប្រទេសដែលមានការឆ្លងជំងឺគ្រុនឈាមខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតួលេខនៅឆ្នាំនេះ គឺទាបជាងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការឆ្លងដែលបានរាយការណ៍កាលពីឆ្នាំមុន ។ លោក Than Naing...