ព័ត៌មានអន្តរជាតិ

ស្រីលង្កា មានអ្នកឆ្លងជំងឺគ្រុនឈាម កើនឡើងរហូតដល់ជាង៨០.០០០នាក់

រូបភាពពី៖​ ARAB NEWS

កូឡុំបូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមស្ថិតិចុងក្រោយដែលចេញផ្សាយដោយអង្គភាពគ្រប់គ្រងជំងឺគ្រុនឈាមជាតិ ហៅកាត់ថា (NDCU) កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ករណីជំងឺគ្រុនឈាមសរុបដែលបានរាយការណ៍នៅក្នុងប្រទេសស្រីលង្កាគិតរហូតមកដល់ពេលនេះមានលើសពី៨០.០០០នាក់ ។

អង្គភាព NDCU បានឲ្យដឹងថា ករណីចំនួន៨០.១៩២នាក់ត្រូវបានគេរាយការណ៍ ហើយបើគិតត្រឹមថ្ងៃអាទិត្យតែមួយថ្ងៃគឺមានចំនួន៣.៧០៤នាក់ដែលត្រូវបានរាយការណ៍នៅក្នុងខែធ្នូនេះ ។

យោងតាមស្ថិតិខាងលើមានមនុស្សចំនួន៤៧នាក់បានស្លាប់ដោយសារជំងឺនេះ ។

ខេត្តនៅភាគខាងលិច នៅតែជាខេត្តដែលរងផលប៉ះពាល់ខ្លាំង ជាងគេដោយមាន៤៦,៤ភាគរយនៃករណីដែលត្រូវបានរាយការណ៍ឲ្យដឹង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top