ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា ឲ្យក្រុមមន្រ្តីសុខាភិបាល ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ឲ្យទៅជាមន្ទីរពេទ្យជំនាញ ព្យាបាលជំងឺមហារីក ដោយត្រូវបំពាក់ឧបករណ៍សំភារៈបរិក្ខា ទៅតាមជំនាញ ។ សម្តេចតេជោបានថ្លែងបន្តថា ត្រូវធ្វើយ៉ាងណា ឲ្យមន្ទីរហ្លួងម៉ែ ក្លាយទៅជាមន្ទីរពេទ្យមហារីក ដោយក្រុមមន្រ្តីជំនាញចូលទៅរៀបចំ ជាបណ្តើៗទៅ ដោយមិនចាំបាច់ ដាក់អ្នកជំងឺកូវីដទៀតទេ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញការជឿជាក់ថា កម្ពុជា នឹងកាត់បន្ថយបាន នូវការបញ្ជូនអ្នកជំងឺមហារីក ទៅព្យាបាលនៅក្រៅប្រទេស ដោយសារមានមន្ទីរពេទ្យច្រើនកន្លែង ទាំងរដ្ឋនិងឯកជន បំពាក់ទៅដោយម៉ាស៊ីន និងឧបករណ៍ទំនើបៗ ជាមួយក្រុមគ្រូពេទ្យជំនាញៗ ។ ក្នុងពិធីសម្ពោធមន្ទីរពេទ្យ សំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦A...
ជំងឺមហារីក គឺជាជំងឺដែលកើតឡើង ដោយសារកោសិការ មិនប្រក្រតីលូតលាស់ នៅក្នុងរាងកាយ។ កោសិការទាំងនោះអាចរាលដាល និងបំលែងខ្លួនទៅផ្នែកផ្សេងៗ នៃរាងកាយមនុស្សយើង។ ភាគរយ នៃការស្លាប់ ដោយសារជំងឺមហារីក ច្រើនកើតឡើង ដោយសារជំងឺមហារីក ថ្លើម ជំងឺមហារីកសួត និងជំងឺមហារីកពោះវៀនធំ។ ជំងឺមហារីកថ្លើម ជាជំងឺដែលមានអត្រា ការស្លាប់ខ្ពស់បំផុត បើធៀបទៅនឹង ជំងឺមហារីកដទៃ។ ចំណែកឯស្រ្តីវិញ...