សុខភាព

គន្លឹះខ្លីៗ ក្នុងការជៀសវាង ពីជំងឺមហារីក

ជំងឺមហារីក គឺជាជំងឺដែលកើតឡើង ដោយសារកោសិការ មិនប្រក្រតីលូតលាស់ នៅក្នុងរាងកាយ។ កោសិការទាំងនោះអាចរាលដាល និងបំលែងខ្លួនទៅផ្នែកផ្សេងៗ នៃរាងកាយមនុស្សយើង។

ភាគរយ នៃការស្លាប់ ដោយសារជំងឺមហារីក ច្រើនកើតឡើង ដោយសារជំងឺមហារីក ថ្លើម ជំងឺមហារីកសួត និងជំងឺមហារីកពោះវៀនធំ។ ជំងឺមហារីកថ្លើម ជាជំងឺដែលមានអត្រា ការស្លាប់ខ្ពស់បំផុត បើធៀបទៅនឹង ជំងឺមហារីកដទៃ។

ចំណែកឯស្រ្តីវិញ គេតែងប្រទះឃើញ កើតមានជំងឺមហារីកសុដន់។ ដូច្នេះហើយ ការពិនិត្យស្វែងរកជំងឺមហារីក ក្នុងដំណាក់កាល ដំបូងពិតជាសំខាន់ណាស់។ អ្នកគួរធ្វើការពិនិត្យតាមដាន ស្ថានភាពជំងឺ និងរោគសញ្ញា ផ្សេងៗកើតមាន លើរាងកាយ រួចកែលំអរបៀបរបប នៃការរស់នៅ ដើម្បីជៀសវាងពីជំងឺ មហារីក។

ទាំងនេះជាគន្លឹះ ក្នុងការរស់នៅប្រចាំថ្ងៃ ប្រកបដោយសុខភាពល្អ និងកាត់បន្ថយហានិភ័យ នៃជំងឺមហារីក៖

១ ទទួលទានអាហារល្អ សម្រាប់សុខភាព
អាហារជាប្រភព នៃជីវជាតិដែលទ្រទ្រង់ រាងកាយរបស់យើង ប៉ុន្តែការបរិភោគអាហារមិន ត្រឹមត្រូវនឹងធ្វើឲ្យអ្នកមាន បញ្ហាសុខភាពជាច្រើន។ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺរ៉ាំរ៉ៃទាំង នោះ លោកអ្នកគប្បីទទួលទាន អំបិលតិចជាង ៥ ក្រាមក្នុងមួយថ្ងៃ (តិចជាង១ស្លាបព្រាកាហ្វេ) ។ លោកអ្នកក៏គួរយកចិត្តទុកដាក់ ចំពោះការទទួលទាន​ សាច់ក្រហម ដូចជា សាច់គោ សាច់ចៀម សាច់ជ្រូក និងសាច់កែច្នៃ រួមមានសាច់ហែម សាច់ជ្រូកក្រៀម និងសាច់ក្រក ជាដើម។

អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថាសាច់ទាំងនេះ អាចបង្កហានិភ័យ នៃជំងឺមហារីកពោះវៀន និងក្រពះ។ ដូច្នេះលោកអ្នកគួរ ទទួលទានអាហារដែល ផ្តល់ប្រយោជន៏ ដល់សុខភាពរួមមាន បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែកវិញ ដែលវាអាចជួយ កាត់បន្ថយហានិភ័យ នៃជំងឺរ៉ាំរ៉ៃជាច្រើន។

២ រក្សាទំងន់ រស់នៅប្រកបដោយសុខភាពល្អ និង គ្រប់គ្រងសុខភាពផ្លូវចិត្ត
មានភ័ស្តុតាងបញ្ជាក់ថា ខ្លាញ់ក្នុងខ្លួនពិតជាអាច បណ្តាលឲ្យកើតជំងឺមហារីក។ ដើម្បីកាត់ បន្ថយហានិភ័យ នៃជំងឺមហារីក លោកអ្នកគប្បីរក្សាទំងន់ឲ្យបានល្អ ដោយទទួលទានរបប អាហារល្អសម្រាប់សុខភាព និងធ្វើលំហាត់ប្រាណឲ្យបាន ១៥-៣០ នាទីជារៀងរាល់ថ្ងៃ។ ការគេងឲ្យបានគ្រប់គ្រាន់ និង ការស្រូបយកវីតាមីនD ពីកំដៅព្រះអាទិត្យជាប្រចាំ ក៏មានសារៈសំខាន់ដែរ។

វីតាមីន D អាចកាត់បន្ថយ អត្រាការស្លាប់ ដោយសារជំងឺមហារីក។ ការធ្វើ លំហាត់ប្រាណមិនត្រឹមតែ ធ្វើឲ្យរាងកាយរបស់អ្នក មានរាងស្អាត និងសុខភាពល្អ ប៉ុណ្ណោះទេ វាក៏អាចជួយឲ្យ ប្រព័ន្ធសរសៃឈាមបេះដូង របស់អ្នកដើរបានស្រួល កាត់បន្ថយភាពតានតឹង និងបញ្ហាថប់អារម្មណ៏ផងដែរ។

៣ កាត់បន្ថយភេសជ្ជៈ មានជាតិអាល់កុលនិងស្ករ
ការទទួលទាន ភេសជ្ជៈមានជាតិអាល់កុល និងស្ករគ្រប់ប្រភេទ អាចប្រឈមខ្ពស់នឹងហានិភ័យ នៃជំងឺមហារីក។ ដូច្នេះលោកអ្នកគួរព្យាយាម កាត់បន្ថយការទទួលទាន ភេសជ្ជៈមានជាតិ អាល់កុល និង ភេសជ្ជៈមានជាតិស្ករ ដោយជ្រើសរើស យកការទទួលទាន ទឹកឲ្យបានច្រើន ជំនួសវិញ។

ក្រៅពីការរស់នៅ ប្រកបដោយសុខភាពល្អ ការយល់ដឹងបន្ថែម អំពីរោគសញ្ញាទូទៅនៃជំងឺ មហារីកក៏សំខាន់ផងដែរ ក្នុងការការពារខ្លួន អ្នកពីជំងឺមហារីក។ ជាធម្មតាជំងឺមហារីកចាប់ផ្តើម ដោយគ្មានរោគសញ្ញាអ្វីទាំងអស់។ ប៉ុន្តែ លោកអ្នកនឹងកត់សម្គាល់ ការផ្លាស់ប្តូរតិចតួចនៅក្នុងខ្លួន ដូចជាការឈឺចាប់ ដោយគ្មានមូលហេតុ ការបែកញើស ខ្លាំងនាពេលយប់ ការស្រក ទម្ងន់ដោយមិនដឹងខ្លួន និងការលេចចេញ នូវដុំពកឬហើមនៅលើ ដងខ្លួនជាដើម។

ទាំងនេះគឺ ជារោគសញ្ញាទូទៅ នៃជំងឺមហារីក។ រោគសញ្ញាផ្សេងទៀត រួមមានស្បែកឬក្រចក ប្រែប្រួលខុសប្រក្រតី ការក្រហាយទ្រូង ឬ ពិបាកក្នុងការរំលាយអាហារ សំលេងនិង ដង្ហើមមានភាពមិន ប្រក្រតី ក៏ដូចជាការបន្ទោបង់ខុសប្រក្រតី ឬ ការហូរឈាម ដោយមិនដឹងមូលហេតុជាដើម។ លោកអ្នកគួរចងចាំថា រោគសញ្ញាមហារីកអាច មានភាពខុសប្លែកគ្នា ហើយមិនមែនសញ្ញា ទាំងអស់ខាងលើ នឹងកើតមានក្នុងពេលតែមួយទេ។

ប្រសិនបើលោកអ្នក សង្ស័យពីស្ថានភាព ឬអាការណាមួយ អ្នកត្រូវទៅជួប​ជាមួយគ្រូពេទ្យ ដើម្បីពិនិត្យនិងវិនិច្ឆ័យរោគ។ ការរកឃើញជំងឺមហារីក ក្នុងដំណាក់កាលដំបូង ផ្តល់ពេលវេលា គ្រប់គ្រាន់ឲ្យអ្នកសម្របទៅនឹង របៀបរស់នៅ ប្រកបដោយសុខភាពល្អ និងមានភាគរយខ្ពស់ ក្នុងការជាសះស្បើយ។ ជារឿយៗ យើងតែងធ្វេស ប្រហែសក្នុងការពិនិត្យសុខភាព ដោយគិត ថាយើងមានសុខភាព ល្អមាំមួនហើយ។

ប៉ុន្តែយើងមិនអាចដឹង ពីស្ថានភាពសុខភាពដោយ អារម្មណ៍ផ្ទាល់ខ្លួន ឬ រង់ចាំសញ្ញាបង្ហាញដោយខ្លួនឯងនោះទេ។ ដូច្នេះ លោកអ្នកគប្បីទៅ ពិនិត្យសុខភាពជារៀងរាល់ឆ្នាំ ដើម្បីតាមដានសុខភាព ជាទូទៅក៏ដូចជាតាមដាន អាការជំងឺមហារីក ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។

ប្រសិនបើលោកអ្នកមិនច្បាស់ ពីទីកន្លែងសម្រាប់ពិនិត្យ ជំងឺមហារីក ប្រទេសម៉ាឡេស៊ីជាជម្រើសដ៏ល្អ ឥតខ្ចោះសម្រាប់អ្នក។ ប្រទេសម៉ាឡេស៊ីសំបូរ ដោយបច្ចេកវិទ្យាដ៏ទំនើបៗ ក្នុងការពិនិត្យជំងឺមហារីក។ អ្នកដែលធ្វើដំណើរ ដើម្បីពិនិត្យសុខភាព ពួកគេតែងតែពិនិត្យ រកជំងឺមហារីក នៅប្រទេសម៉ាឡេស៊ីផងដែរ។

ប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយ ក្នុងចំណោម ប្រទេសដែលផ្តល់ការព្យាបាល ជំងឺមហារីកបែប Oncology Treatments ជាមួយបច្ចេកវិទ្យា ព្យាបាល និង ពិនិត្យជំងឺមហារីកល្អបំផុត នៅលើពិភពលោក។ ដោយអនុវត្តតាមនីតិវិធី ប្រតិបត្តិស្តង់ដារ (SOPs) អ្នកដំណើរ ដែលត្រូវការការព្យាបាល ជំងឺធ្ងន់ធ្ងរអាចមានសិទ្ធ ចូលមកប្រទេសម៉ាឡេស៊ីបាន។

ពត៌មានបន្ថែម អំពីការអនុវត្តនីតិវិធី ប្រតិបត្តិស្តង់ដារ SOP នៅទីនេះ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ អ្នកក៏អាចសាកសួរបន្ថែម តាមរយៈទំព័រហ្វេសប៊ុក៖ Medical Tourism Malaysia – Cambodia.

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top