បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានប្រកាស ក្នុងការបញ្ចេញជំនួយជាអាវុធ ដែលមានទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ការប្រកាសដែលត្រូវបាន យកមកចេញផ្សាយដោយ RT លើកនេះធ្វើឡើងនៅមុនពេល ដែលអ៊ុយក្រែនគ្រោងនឹងរៀបចំ ផែនការវាយប្រហារទៅលើ កងកម្លាំងយោធារុស្សីនាពេលខាងមុខ ហើយខណៈពេលដែលអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវផលិតគ្រាប់ផង ដែលវានឹងអាចជួយដោះស្រាយបញ្ហា កំពុងប្រឈមមុខនេះបានមួយគ្រា ។ ជំនួយយោធាលើកនេះពីសហរដ្ឋអាមេរិក គឺជាជំនួយយោធាលើកទី៣៧ ហើយសម្រាប់ប្រទេសអ៊ុយក្រែន...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសថា នឹងធ្វើការផ្តល់ជូនឲ្យប្រទេសអ៊ុយក្រែននូវ កញ្ចប់ជំនួយយោធាដែលមានតម្លៃប្រមាណជា ៣៥០លានដុល្លារទៀត។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការផ្គត់ផ្គង់បន្ថែម របស់អាមេរិកនេះបានធ្វើឡើង ត្រៀមសម្រាប់ការប្រយុទ្ធគ្នានា រដូវខាងមុខទោះបីជាអ៊ុយក្រែន ទើបតែបានបាត់បង់ចំណែកមួយធំនៃតំបន់ Donbass ទៅឲ្យរុស្សីហើយនោះ។ កញ្ចប់ជំនួយយោធាលើកនេះ ត្រូវបានគេដឹងដែរថា មានបូករួមទាំងគ្រាប់រំសេវសម្រាប់ ប្រព័ន្ធបាញ់គ្រាប់កាំភ្លើងធំ HIMARS គ្រាប់កាំភ្លើងធំទំហំ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសកាណាដា បានធ្វើការប្រកាសជាផ្លូវការបន្ថែមហើយថា នឹងធ្វើការផ្គត់ផ្គង់ជំនួយជាយោធាជាច្រើនទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថា ប្រទេសកាណាដានឹង ធ្វើការផ្គត់ផ្កង់គ្រាប់កាំភ្លើងទំហំ ១៥៥មីលីម៉ែត្រ ប្រមាណជា៨០០០គ្រាប់ និងក៏ដូចជាមីស៊ីលការពារដែនអាកាស ១២គ្រាប់ ពីស្តុកនៃកងកម្លាំងទ័ពអាកាសកាណាដា ព្រមទាំងអាវុធយុទ្ធភណ្ឌ ជាច្រើនផ្សេងទៀត។ ក្នងនោះផងដែរកាណាដា ក៏នឹងធ្វើការផ្គត់ផ្គង់គ្រាប់កាំភ្លើង សម្រាប់រថក្រោះទំហំ ១០៥មីលីម៉ែត្រ ចំនួនប្រមាណជា១៨០០គ្រាប់ផ្សេងទៀត...
បរទេស ៖ នៅថ្ងៃសៅរ៍នេះស្ថានទូតអាមេរិក ប្រចាំនៅក្នុងទីក្រុងកៀវ បានប្រកាសថា ផ្នែកមួយនៃកញ្ចប់ជំនួយយោធា ប្រមាណជា២០០លានដុល្លារ សម្រាប់យោធា អ៊ុយក្រែន បានធ្វើដំណើរ មកដល់ ប្រទេសនេះហើយ កាលពីព្រឹកថ្ងៃដដែលនេះ ។ ស្ថានទូតអាមេរិក បានបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកថា ជំនួយយោធាទាំងអស់នេះ ប្រើប្រាស់សម្រាប់កិច្ចការពារជាតិ របស់អ៊ុយក្រែន និងវាក៏ជាការប្តេជ្ញា ចិត្តយ៉ាងខ្លាំងក្លា...