ព័ត៌មានអន្តរជាតិ

កាណាដា ប្រកាសផ្តល់ជំនួយយោធាបន្ថែម ទៅឲ្យអ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសកាណាដា បានធ្វើការប្រកាសជាផ្លូវការបន្ថែមហើយថា នឹងធ្វើការផ្គត់ផ្គង់ជំនួយជាយោធាជាច្រើនទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានបន្តទៀតថា ប្រទេសកាណាដានឹង ធ្វើការផ្គត់ផ្កង់គ្រាប់កាំភ្លើងទំហំ ១៥៥មីលីម៉ែត្រ ប្រមាណជា៨០០០គ្រាប់ និងក៏ដូចជាមីស៊ីលការពារដែនអាកាស ១២គ្រាប់ ពីស្តុកនៃកងកម្លាំងទ័ពអាកាសកាណាដា ព្រមទាំងអាវុធយុទ្ធភណ្ឌ ជាច្រើនផ្សេងទៀត។

ក្នងនោះផងដែរកាណាដា ក៏នឹងធ្វើការផ្គត់ផ្គង់គ្រាប់កាំភ្លើង សម្រាប់រថក្រោះទំហំ ១០៥មីលីម៉ែត្រ ចំនួនប្រមាណជា១៨០០គ្រាប់ផ្សេងទៀត ដើម្បីអាចយកទៅប្រើប្រាស់ ជាមួយនឹងរថក្រោះ Leopard 1 ដែលកន្លងមកត្រូវបានផ្តល់ឲ្យដោយ រដ្ឋាភិបាលដាណឺម៉ា អាល្លឺម៉ង់ និងហូឡង់នោះផងដែរ។

គួរឲ្យដឹងដែរថា កន្លងមកកាណាដាក៏ធ្លាប់បានប្រកាសហើយថា នឹងផ្តល់រថក្រោះប្រភេទ Leopard 2 ចំនួនសរុប៨គ្រឿងទៅឲ្យ ប្រទេសអ៊ុយក្រែនផងដែរ ហើយតាមផែនការវានឹងត្រូវដឹកជញ្ជូន ទៅដល់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top