Covid-19
ញូវយ៉កនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ជូនគ្រប់ពលរដ្ឋពេញវ័យរបស់ខ្លួន ពីថ្ងៃទី៦ខែមេសា តទៅ
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋនៅក្នុងរដ្ឋញូវយ៉កទាំងអស់ ដែលមានវ័យចាប់ពី៣០ឆ្នាំឡើងនឹងអាចមានសិទ្ធិក្នុងការចុះឈ្មោះ ទៅចាក់វ៉ាក់សាំងការពារកូវិដបានហើយ ខណៈពលរដ្ឋដែលមានអាយុ ចាប់ពី១៦ឆ្នាំឡើង នឹងអាចធ្វើដូចគ្នានេះចាប់ពីថ្ងៃទី៦ខែមេសាខាងមុខ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកអភិបាលរដ្ឋ Andrew Cuomo កាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានគេមើលឃើញដែរ គឺជារដ្ឋតែមួយគត់ប៉ុណ្ណោះ ដែលនៅមិនទាន់ធ្វើការប្រកាសពេលវេលា សម្រាប់ចាក់ជូនពលរដ្ឋគ្រប់វ័យរបស់ខ្លួន រហូតមកដល់ពេលនេះ...