ព័ត៌មានជាតិ
ចាប់យានយន្ត ដឹកខ្សាច់ធុនធ្ងន់ ៦គ្រឿង រក្សាទុក១ឆ្នាំ នៅមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តរតនគិរី និងកំពង់ស្ពឺ
ភ្នំពេញ៖ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការឃាត់ យានយន្តដឹកជញ្ជូនខ្សាច់ ធុនធ្ងន់ ចំនួន៦គ្រឿង ផាកពិន័យ និងឃាត់ទុកចំនួន១ឆ្នាំ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងខេត្តកំពង់ស្ពឺ។ យោងតាមក្រសួងសាធរណការនិងដឹកជញ្ជួន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យានយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី...