ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឲ្យដេញថ្លៃ ប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារ ចាប់ពីថ្ងៃទី៦-១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ តាមរយៈសេចក្ដីជូនដំណឹងនាថ្ងៃទី៤ កញ្ញា ធនាគារជាតិនឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក នៅថ្ងៃទី៦ កញ្ញា ចំនួន ១០លានដុល្លារ , ថ្ងៃទី៤ កញ្ញា ចំនួន ១៥លានដុល្លារ , ថ្ងៃទី១៣...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាទំហំនៃការនាំចេញរបស់ទំនិញនៃប្រទេសបង់ក្លាដេស ត្រឹមតែរយៈពេល៤ខែដំបូងនៃឆ្នាំសារពើពន្ ធ(កក្កដាឆ្នាំ២០២១-មិថុនាឆ្នាំ២០២២) បានស្ទុះកើនឡើងខ្លាំងដល់ទៅ២៣ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅឬប្រមាណជាជិត១៦ពាន់លានដុល្លារ។ ទំនិញដែលបង់ក្លាដេស អាចប្រមូលបានច្រើនបំផុតគឺមានដូចជាការនាំចេញ តាមរយៈផ្លូវទឹកជាពិសេសទំនិញរោងចក្រ។ ទំហំនៃការនាំចេញសរុបគិតចាប់ពីខែកក្កដាដល់ខែតុលាមានចំនួន ប្រមាណជា១៥,៧៤៩ពាន់លានដុល្លារធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅទទួលបានត្រឹមតែ១២,៨៤៤ពាន់លានដុល្លារ ហើយធៀបទៅនឹងការរំពឹងទុកបង់ក្លាដេសបានព្យាករណ៍ ត្រឹមតែ១៣,៩០ពាន់លានដុល្លារ ប៉ុណ្ណោះ។ ក្នុងចំណោមការនាំចេញទាំង៤ខែ ប្រាក់ចំណូលដែលបានទទួលច្រើនជាង គេពីការនាំចេញគឺខែកញ្ញាដែលបង់ក្លាដេស បានទទួលបានរហូតទៅដល់៤,១៧ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី