ព័ត៌មានអន្តរជាតិ

បង់ក្លាដេស ប្រមូលលុយបានពីការនាំចេញដល់ទៅជិត១៦ ពាន់លានដុល្លារ ត្រឹម៤ខែ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាទំហំនៃការនាំចេញរបស់ទំនិញនៃប្រទេសបង់ក្លាដេស ត្រឹមតែរយៈពេល៤ខែដំបូងនៃឆ្នាំសារពើពន្ ធ(កក្កដាឆ្នាំ២០២១-មិថុនាឆ្នាំ២០២២) បានស្ទុះកើនឡើងខ្លាំងដល់ទៅ២៣ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅឬប្រមាណជាជិត១៦ពាន់លានដុល្លារ។

ទំនិញដែលបង់ក្លាដេស អាចប្រមូលបានច្រើនបំផុតគឺមានដូចជាការនាំចេញ តាមរយៈផ្លូវទឹកជាពិសេសទំនិញរោងចក្រ។ ទំហំនៃការនាំចេញសរុបគិតចាប់ពីខែកក្កដាដល់ខែតុលាមានចំនួន ប្រមាណជា១៥,៧៤៩ពាន់លានដុល្លារធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅទទួលបានត្រឹមតែ១២,៨៤៤ពាន់លានដុល្លារ ហើយធៀបទៅនឹងការរំពឹងទុកបង់ក្លាដេសបានព្យាករណ៍ ត្រឹមតែ១៣,៩០ពាន់លានដុល្លារ ប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងចំណោមការនាំចេញទាំង៤ខែ ប្រាក់ចំណូលដែលបានទទួលច្រើនជាង គេពីការនាំចេញគឺខែកញ្ញាដែលបង់ក្លាដេស បានទទួលបានរហូតទៅដល់៤,១៧ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×