ភ្នំពេញ ៖ គណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើគ្រប់អភិបាល រាជធានី-ខេត្ត និងជាប្រធាន អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕
ភ្នំពេញ៖ បូកបន្ថែមទាំងវ៉ាក់សាំងចំនួន ៣លានដូចទើបមកដល់ថ្ងៃទី២៨ ខែកញ្ញានេះទៀត កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង៣៥លានដូស និងជាង ៦លានដូសនៅក្នុងឃ្លាំង សម្រាប់ចាក់ដូសជំរុញ ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ លោកស្រី យក់ សម្បត្តិ បានឲ្យដឹង ខណៈអញ្ជើញទទួលវ៉ាក់សាំង ៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា...