ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល ចាប់ផ្តើមដោះលែងអ្នកទោស ប៉ាឡេស្ទីនរាប់រយនាក់បន្ថែមទៀត
ហ្គាហ្សា៖ អាជ្ញាធរអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមដោះលែងអ្នកទោសប៉ាឡេស្ទីនជាង ៦០០ នាក់ពីពន្ធនាគារអ៊ីស្រាអែលដែលជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់ហ្គាហ្សា រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពប៉ាឡេស្ទីនបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា រថយន្ដក្រុងដឹកអ្នកទោសបានចាកចេញពីពន្ធនាគារ Ofer នៅកណ្តាលតំបន់ West Bank ដោយឆ្ពោះទៅកាន់មជ្ឈមណ្ឌលទទួលភ្ញៀវក្នុងតំបន់ Beitunia ។ ការិយាល័យព័ត៌មានអ្នកទោស ដែលមានទំនាក់ទំនងនឹងក្រុមហាម៉ាស់ បានឲ្យដឹងថា ការដោះលែងអ្នកទោសលើកទី៧...