ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវក្នុងគ្រួសារ ដែលបានលាតត្រដាង ដោយអតីតភរិយា អំពីអំពើហឹង្សា វាយដំ ទាត់ធាក់ប្រពន្ធ ឈានដល់ផ្លូវបំបែក និងបណ្តាលឲ្យបាត់បង់ គោរមងារជាឧកញ៉ាផងនោះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានគ្រងស្បង់ជីពរ សាងផ្នួស ក្នុងគោលបំណង សងគុណអ្នកមានគុណ និងជំរះនូវបាបកម្ម ដែលខ្លួនបានសាងកន្លងមក...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ឌួង ឆាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រោយដាក់លិខិតទូលថ្វាយព្រះមហាក្សត្រ បន្ទាប់ពីមានសំណើរពីនាយករដ្ឋមន្រ្តី។ កាលពីថ្ងៃ១៧ មីនា សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យបញ្ចប់គោរមងារជាឧកញ៉ារបស់ឌួង ឆាយ។ ក្រោយមក សម្តេចសាយ ឈុំ...
ភ្នំពេញ ៖ ឌួង ឆាយ បានបង្ហាញសារ នៅក្នុងហ្វេសប៊ុក នាមុននេះបន្តិច ដោយលើកសំណេរយ៉ាងខ្លី ដោយបានសូមទោស និងទទួលស្គាល់ កំហុសគ្រប់យ៉ាងរបស់ខ្លួន ។ សាររបស់ឌួង ឆាយ ក្នុងហ្វេសប៊ុកនាថ្ងៃរសៀលថ្ងៃ១៧ មីនានេះ បង្ហាញថា “ដោយមានការឆ្ងល់ ពីពូមីងបងប្អូនទាំងអស់គ្នា កូនប្រុសស្រីរបស់ខ្ញុំ បានទៅដល់ផ្ទះជាមួយម្តាយគេវិញ តាំងពិម្សិលមិញរួចហើយ...