ប៉េកាំង៖ បន្ទាប់ពីទទួលយកជាផ្លូវការនូវប្រទេសហ្វាំងឡង់ ជាសមាជិក និងសន្យាថាជាការធានា សន្តិសុខដោយរឹងមាំ អង្គការណាតូ ត្រូវបានគេរាយការណ៍ថា បានបែកបាក់គ្នាជុំវិញស្ថានភាព ក្រោយសង្គ្រាមរបស់ទីក្រុងគៀវ ដោយអ្នកជំនាញបានឲ្យដឹងថា ការបែងចែកនេះ គឺមានឫសគល់នៅក្នុងភាពមិនប្រាកដប្រជាលើជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងតែកើនឡើងរួមជាមួយ នឹងការពង្រីករបស់ណាតូ។ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់មន្ត្រីមិនបញ្ចេញឈ្មោះបួននាក់ ដែលពាក់ព័ន្ធនឹងការ ការពិភាក្សាក្នុងអំឡុងពេលកិច្ច ប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ...
ប៊ីដាប៊ែស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា រដ្ឋាភិបាលហុងគ្រី មិនចង់ឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ក្លាយជាប្លុកប្រឆាំងចិននោះទេ នេះបើតាមរដ្ឋមន្ត្រីការបរទេស Peter Szijjarto បាននៅក្នុងការបិទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ នៅទីក្រុងព្រុចសែល។ លោកបានលើកឡើងថា ជំនួសឲ្យការប្រជែងគ្នា កិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទៅវិញទៅមក គឺពិតត្រូវការនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ...
ព្រុចសែល ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសថា ប្រទេសហ្វាំងឡង់ នឹងក្លាយជាសមាជិក នៃសម្ព័ន្ធភាពយោធាជាផ្លូវការ នៅសប្តាហ៍នេះ ដែលនឹងនាំឱ្យអង្គការណាតូ បង្កើនព្រំដែនរួមគ្នា ជាមួយរុស្ស៊ីទ្វេដង។ ការទទួលស្គាល់របស់ហ្វាំងឡង់ ទៅកាន់ប្លុកនេះត្រូវបានអ្នកសង្កេតការណ៍ជាច្រើនយល់ថា ជាការប៉ះទង្គិចការទូត ចំពោះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលបានលើកឡើងថា គោលបំណងមួយរបស់លោក...
ព្រុចសែល ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធភាពនឹងពិភាក្សា អំពីកម្មវិធីគាំទ្ររយៈពេលជាច្រើនឆ្នាំ សម្រាប់អ៊ុយក្រែន ។ លោក Stoltenberg បានលើកឡើងថា កម្មវិធីនេះនឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសណាតូនៅថ្ងៃទី០៤-០៥ ខែមេសា...
ព្រុចសែល៖ អង្គការណាតូ បានរិះគន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះអ្វីដែលខ្លួនហៅថា វោហាសាស្ត្រនុយក្លេអ៊ែរ “គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីរូបនេះ បានប្រកាសថា ប្រទេសរបស់លោក នឹងដាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។ លោក ពូទីន បានឲ្យដឹងថ្មីៗនេះថា ការដាក់ពង្រាយនេះ គឺស្រដៀងគ្នាទៅនឹងការផ្លាស់ប្តូរពីសហរដ្ឋអាមេរិក ដែលរក្សាទុកអាវុធបែបនេះនៅក្នុងមូលដ្ឋាននៅទូទាំងប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថារដ្ឋាភិបាលនៃទីក្រុង Prague ប្រទេសឆេកបានអះអាងថា ខ្លួនមិនមានអាវុធនៅសេសសល់ក្នុងស្តុក ទៀតទេដើម្បីផ្គត់ផ្គង់ឲ្យទៅប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីនៃប្រទេសឆេកលោក Petr Pavel បានថ្លែងថាប្រទេសរបស់លោកបានជួយគាំទ្រ និងផ្តល់ឲ្យអស់ ពីលទ្ធភាព ហើយ ទៅដល់អ៊ុយក្រែន នៅក្នុងជម្លោះជាមួយនឹងរុស្សីប៉ុន្តែប្រទេស របស់លោកនៅពេលនេះមិនអាចផលិតអាវុធ បន្ថែមសម្រាប់ការងារនេះទៀតនោះទេពីព្រោះថា មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយដូចជាបញ្ហាកង្វះ ខាតធនធានមនុស្សធ្វើការជាដើមផង។ លោក Petr...
បរទេស៖ សភានៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធបានអនុម័តច្បាប់ ដែលអនុញ្ញាតឱ្យប្រទេសនេះ ចូលរួមជាមួយអង្គការណាតូ ដែលមានន័យថារុស្ស៊ី អាចចែករំលែកព្រំដែនបន្ថែមទៀត ជាមួយសមាជិកសម្ព័ន្ធភាព ក្នុងពេលឆាប់ៗនេះ។ អ្នកចូលថ្មីទៅក្នុងអង្គការណាតូ ត្រូវតែត្រូវបានអនុម័តដោយ សមាជិកដែលមានស្រាប់ទាំង ៣០ ហើយទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់នៅតែរង់ចាំការ ទទួលយកពីប្រទេសហុងគ្រី និងតួកគី ។ ទោះជាហ្វាំងឡង់ ចូលរួមក៏ដោយ ទង្វើនេះនឹងជាការប៉ះទង្គិច ដល់ប្រធានាធិបតីរុស្ស៊ីលោក...
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សមូហភាពដឹកនាំ ដោយសហរដ្ឋអាមេរិក លោកខាងលិច ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្ត របស់ពួកគេ ចំពោះសន្តិសុខពិភពលោក ហើយទីបំផុតយកកង្វល់ របស់ទីក្រុងមូស្គូមកពិចារណា មុនពេលកិច្ចពិភាក្សា ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ New START អាចត្រូវបានបន្ត ។ យោងតាមសារព័ត៌មាន...
បរទេស ៖ អគ្គលេខាធិកា អង្គការ ណាតូ លោក Jens Stoltenberg បានធ្វើការអះអាងថា ប្រទេសចិនកំពុង តែធ្វើការត្រៀមខ្លួនមួយ ជំហានទៀត ក្នុងការជួយគាំទ្រ ទៅដល់ប្រទេសរុស្សី ដែលក្នុងនោះគឺការគាំទ្រ ផ្នែកយោធា ផ្តោតសំខាន់លើ ប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន តែម្តងទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង បានបន្តបដិសេធក្តី ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន...
បរទេស ៖ អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ការចូលរួមពាក់ព័ន្ធ ដោយអង្គការណាតូ នៅក្នុងជម្លោះនៅអ៊ុយក្រែ នឹងអាចក្លាយទៅជារឿងកាន់ តែអាក្រក់ឡើងជារៀងរាល់ថ្ងៃ ទោះបីជាមានការអះអាងផ្ទុយគ្នា ដោយណាតូក្តី ។ លោកបានបញ្ជាក់ បែបនេះថា ៖ អង្គការណាតូគឺជាអង្គការ ដែលមានគោលនយោបាយប្រឆាំង...