អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋអាជ្ញាតួកគីនៅថ្ងៃអង្គារនេះបានបញ្ជាឱ្យឃុំខ្លួនមនុស្សសរុបចំនួន ១០៨ នាក់ដែលជាប់ទាក់ទងហើយគេជឿជាក់ថា ស្ថិតនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងឆ្នាំ២០១៦ ។ ទីភ្នាក់ងារ Anadolu ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ប្រតិបត្តិការត្រូវបានអនុវត្តដោយក្រុមប្រឆាំងភេរវកម្មនៅក្នុងខេត្តជាច្រើនដើម្បីចាប់ជន សង្ស័យតាមបញ្ជារបស់រដ្ឋអាជ្ញានៅទីក្រុងអង់ការ៉ា និងអ៊ីស្តង់ប៊ុល។ រដ្ឋអាជ្ញាបានចោទប្រកាន់ជនសង្ស័យ ២៤ នាក់ពីបទទាក់ទងសមាជិកនៃបណ្តាញ ដែលដឹកនាំដោយបព្វជិតតួកគី ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃចន្ទនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទគាំទ្រដល់ពួកសកម្មប្រយុទ្ធឃឺដ ដែលទីក្រុងអង់ការ៉ានិយាយថា បានសម្លាប់តួកគីចំនួន១៣នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងបានបន្ថែមថា សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់អាមេរិក គឺជារឿងកម្លែង។ តាមសេចក្តីរាយការណ៍ លោក Tayyip Erdogan បាននិយាយប្រាប់អ្នកគាំទ្របក្ស AK Party ថា...