(បរទេស) យោងតាមការ ចុះផ្សាយមួយរបស់បណ្ដាញ ផ្សាយព័ត៌មាន BBC បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងលោក Lai Ching-te មេដឹកនាំថ្មីរបស់តៃវ៉ាន់ ដែលបានស្បថ ចូលកាន់ តំណែង ជាផ្លូវការកាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៤ ដោយបានថ្លែងសុន្ទរកថា មួយចំនួនទាក់ទងនឹង “ឯករាជ្យភាពតៃវ៉ាន់”នោះ កងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី២៣ ខែឧសភា បានចាប់ផ្តើមសមយុទ្ធយោធា មានរយៈពេល២ថ្ងៃ...
ប៉េកាំង ៖ យោធាចិនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានចាប់ផ្តើមសមយុទ្ធ នៅជុំវិញកោះតៃវ៉ាន់ជា “ការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា” សម្រាប់អ្នក ដែលស្វែងរកឯករាជ្យភាព របស់កោះនេះ និង “ការព្រមានដ៏តឹងរ៉ឹង” ប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងខាងក្រៅ។ សមយុទ្ធនេះបានធ្វើឡើងបន្ទាប់ ពីការសម្ពោធកាលពីថ្ងៃចន្ទ របស់ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងតេ ដែលក្រុងប៉េកាំងថ្កោលទោសថាជាអ្នកផ្តាច់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន សមយុទ្ធរយៈពេលពីរថ្ងៃរហូតដល់ថ្ងៃសុក្រកំពុងត្រូវបានធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់...
ប៉ុន្មានថ្ងៃមុននេះ មេដឹកនាំតំបន់តៃវ៉ាន់ របស់ចិនបានឃោសនាយ៉ាងគឃ្លើន នូវពាក្យសម្តីស្តីពីការ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ” ដែលទាញចំណាប់ អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ។ លទ្ធផលនៃការស្ទង់មតិ ដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត ជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួនជិត ៩០%បានគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ចិនមួយ និងប្រឆាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពអបគមន៍ដែលចង់ឱ្យ” តៃវ៉ាន់ឯករាជ្យ”...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោកបានឲ្យដឹងថា លោក ឡៃ ឈីងតេ បានប្រកាន់ជំហរជ្រុលនិយមក្នុងការស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” នៅក្នុងសុន្ទរកថារបស់លោកនៅពេលទទួលតួនាទី ជាមេដឹកនាំថ្មីរបស់តំបន់តៃវ៉ាន់។ ពោរពេញដោយអរិភាព និងការញុះញង់ និងបង្កើតឡើងដោយការភូតកុហក និងការបោកប្រាស់ សុន្ទរកថាកាលពីថ្ងៃច័ន្ទរបស់ ឡៃ គឺជាការសារភាពនៃ “ឯករាជ្យភាពរបស់តៃវ៉ាន់” លោក Chen Binhua អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានឲ្យដឹង...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងបំបែកខ្លួន ដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយអំពីសហរដ្ឋអាមេរិក និងការផ្លាស់ប្តូររបស់ប្រទេសមួយចំនួនទៀត ក្នុងការបញ្ជូនមនុស្សទៅចូលរួមក្នុងពិធី សម្រាប់លោក Lai Ching-te ចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់។...
បរទេស ៖ ប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតេ នៅថ្ងៃចន្ទ បានស្នើសុំប្រទេសចិន ឱ្យបញ្ឈប់ការគំរាមកំហែងផ្នែកយោធា និងនយោបាយ ដោយបាននិយាយ នៅក្នុងសុន្ទរកថា ចូលកាន់តំណែង របស់លោកថា សន្តិភាព គឺ ជាជម្រើសតែមួយគត់ ហើយថា ទីក្រុងប៉េកាំង ត្រូវតែគោរពជម្រើស របស់ប្រជាជនតៃវ៉ាន់។ យោងតាមសារព័ត៌មាន...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សម័យប្រជុំមួយរបស់សភា របស់កោះតៃវ៉ាន់ បានក្លាយទៅជាជម្លោះ ដោយហិង្សារវាងសមាជិកសភា មកពីគណបក្សចំនួន៣ ហើយជាលទ្ធផលវាបានធ្វើឲ្យអ្នកខ្លះ ការបាក់ឆ្អឹង និង ខ្លះទៀតរបួសផងដែរ។ សមាជិកសភា បានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាលើសេចក្តីព្រាង ដ៏ចម្រូងចម្រាសមួយ របស់គណបក្សប្រឆាំង ក្នុងការដាក់ទោសមន្ត្រី ដែលធ្វើសេចក្តីថ្លែងការណ៍មិនពិត នៅក្នុងសភានិងផ្តល់អំណាចបន្ថែមទៀត...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងសមភាគីចិនលោក វ៉ាង យី បានចាប់ផ្តើមកិច្ចពិភាក្សានៅថ្ងៃសុក្រនេះនៅទីក្រុងប៉េកាំង ជាមួយនឹងរបៀបវារៈ ដែលរំពឹងថានឹងរួមបញ្ចូលការគាំទ្ររបស់ចិន សម្រាប់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ក៏ដូចជាភាពតានតឹងជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ លោក Blinken ដែលបានត្រលប់មកប្រទេសអាស៊ីវិញជាលើកដំបូងក្នុងរយៈពេល ១០ ខែ ក៏ទំនងជានឹងលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីភាពលើសចំណុះរបស់ទីក្រុងប៉េកាំងនៅក្នុងរថយន្តអគ្គិសនី និងឧស្សាហកម្មផ្សេងៗទៀត ហើយលោកអាចនឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី...
ភ្នំពេញ៖ កម្ពុជាបានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ហើយកម្ពុជាក៏មិនបង្កើត ទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់នោះទេ ។ ការប្រកាសរបស់កម្ពុជាខាងលើនេះ ធ្វើឡើងក្នុងពេលលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៣ មេសា ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់លោក...
HUALIEN៖ ក្រុមអ្នកជួយសង្គ្រោះ នៅកោះតៃវ៉ាន់បានប្រឈមមុខនឹងការគំរាមកំហែងពីគ្រោះបាក់ដី និងការបាក់ធ្លាក់ផ្ទាំងថ្ម បន្ថែមទៀត ក្នុងការស្វែងរក របស់ពួកគេនៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកមនុស្ស រាប់សិបនាក់ ដែលនៅតែបាត់ខ្លួន ពីការរញ្ជួយដី នៅក្នុងសប្តាហ៍នេះ ខណៈដែលចំនួនអ្នកស្លាប់ បានកើនឡើងដល់១២នាក់ ហើយអ្នកជាប់គាំងមួយចំនួន ត្រូវបាននាំយកទៅកាន់ទីសុវត្ថិភាពហើយ ។ ក្រុមអ្នករុករកបានរកឃើញសាកសព២នាក់បន្ថែមទៀតបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រកាលពីថ្ងៃពុធបានវាយប្រហារតំបន់ដែលមានប្រជាជនរស់នៅតិចតួច ដែលភាគច្រើនជាតំបន់ជនបទភាគខាងកើតនៃទីក្រុង Hualien ដែលជាប់គាំងរាប់រយនាក់នៅក្នុងឧទ្យានជាតិ ខណៈដែលផ្ទាំងថ្មរនាំងបាក់ធ្លាក់ចុះពីលើភ្នំ...