ព័ត៌មានអន្តរជាតិ

Update៖ ក្រុមអ្នកជួយសង្គ្រោះនៅតៃវ៉ាន់ ប្រឈមនឹងការគំរាមកំហែង ដោយគ្រោះបាក់ដី ខណៈពួកគេកំពុងបន្តស្វែងរក អ្នករងគ្រោះ ដោយសារគ្រោះរញ្ជួយដី

AFP

HUALIEN៖ ក្រុមអ្នកជួយសង្គ្រោះ នៅកោះតៃវ៉ាន់បានប្រឈមមុខនឹងការគំរាមកំហែងពីគ្រោះបាក់ដី និងការបាក់ធ្លាក់ផ្ទាំងថ្ម បន្ថែមទៀត ក្នុងការស្វែងរក របស់ពួកគេនៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកមនុស្ស រាប់សិបនាក់ ដែលនៅតែបាត់ខ្លួន ពីការរញ្ជួយដី នៅក្នុងសប្តាហ៍នេះ ខណៈដែលចំនួនអ្នកស្លាប់ បានកើនឡើងដល់១២នាក់ ហើយអ្នកជាប់គាំងមួយចំនួន ត្រូវបាននាំយកទៅកាន់ទីសុវត្ថិភាពហើយ ។

ក្រុមអ្នករុករកបានរកឃើញសាកសព២នាក់បន្ថែមទៀតបន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រកាលពីថ្ងៃពុធបានវាយប្រហារតំបន់ដែលមានប្រជាជនរស់នៅតិចតួច ដែលភាគច្រើនជាតំបន់ជនបទភាគខាងកើតនៃទីក្រុង Hualien ដែលជាប់គាំងរាប់រយនាក់នៅក្នុងឧទ្យានជាតិ ខណៈដែលផ្ទាំងថ្មរនាំងបាក់ធ្លាក់ចុះពីលើភ្នំ កាត់ផ្តាច់ផ្លូវ ។

ខណៈដែលការរញ្ជួយដីចំនួន៥០ដង បានវាយប្រហារនៅក្នុងតំបន់នេះ ពេញមួយយប់ អ្នកខ្លះមានអារម្មណ៍ថា នៅឆ្ងាយដូចជាទីក្រុង តៃប៉ិ ក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងថា មនុស្សប្រហែល៤០០នាក់ នៅក្នុងសណ្ឋាគារ ប្រណីតក្នុងឧទ្យានជាតិ Taroko Gorge មានសុវត្ថិភាព ដោយឧទ្ធម្ភាគចក្រ និងកាណូតនាំយកអ្នករបួសចេញ និងនាំយកស្បៀងផ្គត់ផ្គង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top