ភ្នំពេញ៖ ក្នុងពេលដែលរាជធានីភ្នំពេញ បែងចែកជា៣តំបន់ គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហមនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference នារសៀលថ្ងៃទី២៨ មេសា បានបញ្ជាក់ថា តំបន់ក្រហម មិនអនុញ្ញាតឲ្យដំណើរការអាជីវកម្ម សូម្បីតែលក់ឥវ៉ាន់ចាប់ហួយ និងមិនឲ្យចេញ-ចូលដាច់ខាត ។...
ភ្នំពេញ៖ ក្រោយកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួចហើយ អាជ្ញាធរនឹងចាប់ផ្តើមអនុវត្ត ចាប់ពីម៉ោងសូន្យនាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ។ លោក គឹម សន្តិភាព បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសថា ចំពោះតំបន់ទាំង៣នេះ គឺជាវិធានការដែលត្រូវយកមក អនុវត្តសម្រាប់តំបន់នីមួយៗឲ្យមាន ប្រសិទ្ធភាពចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩...
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា រាជធានីភ្នំពេញ បានថ្លែងថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅឡើយទេ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួនបែងចែកផែនទីមិនផ្លូវការ។ រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែម ទៀត...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ មេសា នេះ បានចេញសេចក្ដីណែនាំ ស្ដីអំពីការប្រមូលវត្ថុសំណាក ដើម្បីវិភាគរកមេរោគកូវីដ១៩ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត «តំបន់ក្រហម»។ ក្នុងសេចក្ដីណែនាំនេះ បានបញ្ជាក់ថា ចំពោះអ្នកមិនព្រមសហការ ឬគេចវេះមិនព្រមទៅផ្ដល់វត្ថុសំណាក និងមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំនឹងត្រូវទទួលទោស ដូចមានកំណត់នៅក្នុងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៤ ខែមេសា នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ ភូមិសាស្រ្តមួយចំនួន ក្នុងភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។
ភ្នំពេញ ៖ លោក គឹម សនិ្តភាព អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ក្រហម អាចចេញពីផ្ទះបាន ក្នុងមូលហេតុ ចំនួន៣ប៉ុណ្ណោះ ដូចជា ៖ មូលហេតុ សុខភាពបន្ទាន់ ,ទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ និងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២។ ថ្មីៗ នេះ រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានដល់ការគ្រប់គ្រង ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាចធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំ អោយប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវទៅយកសំណាក ធ្វើតេស្តរកវីរុសកូវីដ១៩ ជាកំហិត ។ ចំពោះទីតាំងសូមមើលនៅក្នុងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ០១២/២១ សណន ស្តីពីការប្រមូលសំណាក...
ភ្នំពេញ ៖ អាជ្ញាធរខេត្តព្រះសីហនុ បានកំណត់ ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ក្រហម៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបន្តនាំយក គ្រឿងឧបភោគបរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន យកទៅចែកជូន ដល់ប្រជាពលរដ្ឋ រស់នៅតំបន់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ចាត់ជាតំបន់ក្រហម...