ប្រ៊ុចសែល៖ មេដឹកនាំនៃសហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃ ភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល លើកដំបូងរវាងសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលក្រុមប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ពួកគេបានអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា ការដោះលែងចំណាប់ខ្មាំង ការដោះដូរអ្នកទោសប៉ាឡេស្ទីន...
ប៉េកាំង៖ នៅពេលដែលពិភពលោកខិតជិតដល់ សញ្ញាមួយឆ្នាំនៃជម្លោះនៅតំបន់ហ្គាហ្សា ចុងក្រោយនេះ តំបន់មជ្ឈិមបូព៌ា កំពុងឈានទៅរកការកើនឡើង នៃអំពើហិង្សាដ៏គួរឱ្យព្រួយបារម្ភ ដោយប្រទេស និងបក្សពួករបស់ខ្លួនជាប់គាំង នៅក្នុងវដ្តនៃអំពើហឹង្សាដ៏សាហាវ ដែលគំរាមកំហែងវាយលុកក្នុងតំបន់ទាំងមូល។ ពីការវាយប្រហាររបស់ពួកហ៊ូទី នៅសមុទ្រក្រហមបានទាក់ទាញ ការជ្រៀតជ្រែកផ្នែកយោធា របស់សហរដ្ឋអាមេរិក ដល់ភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល តំបន់នេះបានធ្លាក់ចុះដល់គែម នៃការបះបោរកាន់តែទូលំទូលាយ។ ចាប់ផ្តើមនៅដើមខែតុលា “ប្រតិបត្តិការជើងគោកមានកំណត់” របស់អ៊ីស្រាអែល...
ដាម៉ាស់៖ អ្នកជំនាញនៅប្រទេសស៊ីរី បានឲ្យដឹងថា ការវិលត្រឡប់របស់ស៊ីរី ទៅកាន់សម្ព័ន្ធអារ៉ាប់ (AL) និងការធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយបណ្តាប្រទេសអារ៉ាប់ ភាគច្រើនបានបង្ហាញថា ផលប៉ះពាល់នៃគោលនយោបាយ អន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់កំពុងរសាត់ទៅៗ ខណៈដែលបណ្តាប្រទេសអារ៉ាប់យល់ថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក បានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភាពវឹកវរ។ បន្ទាប់ពីការផ្អាករយៈពេល ១២ឆ្នាំ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ នៅទីបំផុតបានជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ AL...
គ៊ែរ៖ ក្នុងអំឡុងពេលទស្សនកិច្ចលើកដំបូង របស់រដ្ឋមន្ត្រីការបរទេសស៊ីរី ទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ២០១១ ប្រទេសទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថាពួកគេកំពុងចាត់វិធានការ ដើម្បីបើកស្ថានទូតឡើងវិញ និងចាប់ផ្តើមជើងហោះហើរឡើងវិញ ជាលើកដំបូងក្នុងរយៈពេល ជាងមួយទសវត្សរ៍ ដែលជាព្រឹត្តិការណ៍ផ្សះផ្សាជាច្រើន នៅមជ្ឈិមបូព៌ាខាងកើតនាពេលថ្មីៗនេះ។ ឆ្នាំ២០២៣ បានមើលឃើញពីទំនាក់ទំនង ដ៏រឹងមាំក្នុងតំបន់នៅមជ្ឈិមបូព៌ា។ ជំហានផ្សះផ្សាត្រូវបានធ្វើឡើងម្តងមួយៗ ដើម្បីបំបែកភាពជាប់គាំងការទូត និងបញ្ចប់ជម្លោះលើបញ្ហាចំណុចក្តៅមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងផ្តល់ផល ប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ជម្លោះ ដែលបំផ្លិចបំផ្លាញ។...
តេអេរ៉ង់៖ អ៊ីរ៉ង់ កាលពីថ្ងៃពុធបាន ស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះភាពផ្ទុយគ្នារវាងការកត់សម្គាល់ និងអាកប្បកិរិយា ចំពោះតំបន់មជ្ឈិមបូព៌ា ដោយថា ខណៈពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថាការបង្កើតសន្តិភាព គឺស្ថិតក្នុងចំណោមគោលបំណងនៃ ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់នោះ គោលនយោបាយការបរទេស របស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីអ្វីផ្សេងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានធ្វើការកត់សម្គាល់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ នឹងចាកចេញទៅតំបន់មជ្ឈិមបូព៌ា ដើម្បីជួបជាមួយមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងចំណោមមេដឹកនាំក្នុងតំបន់ផ្សេងទៀត ស្របពេលដែលបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងពួកហាម៉ាស់ត្រូវបានប្រារព្ធធ្វើឡើង។ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡឹម ទីក្រុងរ៉ាម៉ាឡាហ៍ ទីក្រុងគែរ និងទីក្រុងអាម៉ាន...