ដាម៉ាស់៖ អ្នកជំនាញនៅប្រទេសស៊ីរី បានឲ្យដឹងថា ការវិលត្រឡប់របស់ស៊ីរី ទៅកាន់សម្ព័ន្ធអារ៉ាប់ (AL) និងការធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយបណ្តាប្រទេសអារ៉ាប់ ភាគច្រើនបានបង្ហាញថា ផលប៉ះពាល់នៃគោលនយោបាយ អន្តរាគមន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់កំពុងរសាត់ទៅៗ ខណៈដែលបណ្តាប្រទេសអារ៉ាប់យល់ថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក បានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភាពវឹកវរ។ បន្ទាប់ពីការផ្អាករយៈពេល ១២ឆ្នាំ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ នៅទីបំផុតបានជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ AL...
គ៊ែរ៖ ក្នុងអំឡុងពេលទស្សនកិច្ចលើកដំបូង របស់រដ្ឋមន្ត្រីការបរទេសស៊ីរី ទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីឆ្នាំ២០១១ ប្រទេសទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថាពួកគេកំពុងចាត់វិធានការ ដើម្បីបើកស្ថានទូតឡើងវិញ និងចាប់ផ្តើមជើងហោះហើរឡើងវិញ ជាលើកដំបូងក្នុងរយៈពេល ជាងមួយទសវត្សរ៍ ដែលជាព្រឹត្តិការណ៍ផ្សះផ្សាជាច្រើន នៅមជ្ឈិមបូព៌ាខាងកើតនាពេលថ្មីៗនេះ។ ឆ្នាំ២០២៣ បានមើលឃើញពីទំនាក់ទំនង ដ៏រឹងមាំក្នុងតំបន់នៅមជ្ឈិមបូព៌ា។ ជំហានផ្សះផ្សាត្រូវបានធ្វើឡើងម្តងមួយៗ ដើម្បីបំបែកភាពជាប់គាំងការទូត និងបញ្ចប់ជម្លោះលើបញ្ហាចំណុចក្តៅមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងផ្តល់ផល ប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ជម្លោះ ដែលបំផ្លិចបំផ្លាញ។...
តេអេរ៉ង់៖ អ៊ីរ៉ង់ កាលពីថ្ងៃពុធបាន ស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះភាពផ្ទុយគ្នារវាងការកត់សម្គាល់ និងអាកប្បកិរិយា ចំពោះតំបន់មជ្ឈិមបូព៌ា ដោយថា ខណៈពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថាការបង្កើតសន្តិភាព គឺស្ថិតក្នុងចំណោមគោលបំណងនៃ ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់នោះ គោលនយោបាយការបរទេស របស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីអ្វីផ្សេងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានធ្វើការកត់សម្គាល់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ នឹងចាកចេញទៅតំបន់មជ្ឈិមបូព៌ា ដើម្បីជួបជាមួយមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងចំណោមមេដឹកនាំក្នុងតំបន់ផ្សេងទៀត ស្របពេលដែលបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងពួកហាម៉ាស់ត្រូវបានប្រារព្ធធ្វើឡើង។ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡឹម ទីក្រុងរ៉ាម៉ាឡាហ៍ ទីក្រុងគែរ និងទីក្រុងអាម៉ាន...