យូអិន៖ កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃពុធបានបន្តការវាយប្រហារតាមអាកាស និងការវាយប្រហារលើដីដ៏ខ្លាំងក្លារបស់ខ្លួន ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅក្នុងទីក្រុង Rafah និង Khan Younis នៅភាគខាងត្បូងនៃឧបទ្វីបនេះ បើទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” នៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃមុននេះ។ យោងតាមប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីន សាកសពរបស់ជនជាតិប៉ាឡេស្ទីនជាង ៤០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល រួមទាំងកុមារ ១០នាក់...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើ ទីក្រុងសំខាន់នៅតំបន់ហ្គាហ្សា ដែលនៅភាគខាងត្បូងថ្ងៃចន្ទ ក្រោយពីក្រុមហាម៉ាស់បានព្រមានថា គ្មានចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ណាម្នាក់នឹងចាកចេញពីទឹកដីនេះ ហើយនៅរស់រានមានជីវិតឡើយ លុះត្រាតែមានការទាមទារឱ្យមានការ ដោះលែងអ្នកទោសរបស់ខ្លួន ។ យោងតាមតួលេខរបស់អ៊ីស្រាអ៊ែលបានឱ្យដឹងថា ក្រុមហាម៉ាស់បានបង្កជម្លោះ នៅគ្រាដែលក្រុមនេះបានធ្វើការ វាយប្រហារដ៏សាហាវបំផុត...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានពិភាក្សាគ្នាអំពីស្ថានភាព មនុស្សធម៌នៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។ វិមានក្រឹមឡាំងបានឲ្យដឹងថា “ការពិភាក្សាបានផ្តោតលើស្ថានភាព ដ៏សំខាន់នៅក្នុងតំបន់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ជាពិសេសស្ថានភាពមនុស្សធម៌ ដ៏មហន្តរាយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប”។ លោក ពូទីន បានអះអាងសារជាថ្មីនូវគោលជំហរ ជាគោលការណ៍របស់លោកក្នុងការបដិសេធ...
យូអិន៖ លោកស្រី Monica Grayley អ្នកនាំពាក្យរបស់ប្រធាន មហាសន្និបាតអង្គការសហប្រជាជាតិ UNGA បានឲ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) គ្រោងនឹងបើកសម័យប្រជុំ ពិសេសបន្ទាន់មួយនៅតំបន់ហ្គាហ្សា នៅថ្ងៃអង្គារនេះ។ អ្នកនាំពាក្យបានឲ្យដឹងថា “ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលោក Dennis Francis ទើបតែបានជូនដំណឹងដល់រដ្ឋជាសមាជិកថា លោកនឹងរៀបចំកិច្ចប្រជុំពេញអង្គ លើកទី៤៥ នៃមហាសន្និបាតពិសេសលើកទី១០...
បរទេស៖ តំណាងអចិន្ត្រៃយ៍រងទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រថា ប្រសិនបើអ៊ីស្រាអែលពិតជាកំពុងពិចារណាលើការធ្វើឱ្យជន់លិច “ផ្លូវរូងក្រោមដីរបស់ហាម៉ាស” នៅក្រោមតំបន់ហ្គាហ្សាជាមួយនឹងទឹកសមុទ្រ នោះវានឹងក្លាយជាអំពើឃោរឃៅយ៉ាងច្បាស់លាស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិន រុស្សី និងអារ៉ាប់រួម បានអំពាវនាវឱ្យមានសម័យប្រជុំបន្ទាន់ ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងក្របខណ្ឌប៉ាឡេស្ទីន បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល...
បរទេស៖ កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធ ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃអង្គារនៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងការផ្តោតកាន់តែខ្លាំងទៅលើ តំបន់ហ្គាហ្សាភាគខាងត្បូង ខណៈដែលអង្គការជំនួយអន្តរជាតិ បានសម្តែងការព្រួយបារម្ភថា ជនស៊ីវិលមិនមានកន្លែងរត់គេចខ្លួន ដើម្បីសុវត្ថិភាពពីជម្លោះនោះទេ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រថក្រោះ និងកងទ័ពអ៊ីស្រាអែលបានចល័តនៅជិត Khan Younis ដែលជាទីក្រុងភាគខាងត្បូងដែលធំជាងគេ ទីពីរនៅតំបន់ហ្គាហ្សាស្ទ្រីប...
ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែល បានទទួលកាលពីយប់ថ្ងៃសៅរ៍ នូវចំណាប់ខ្មាំងក្រុមទីពីរ ដែលត្រូវបានដោះលែងពីតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការពន្យារពេលជាង ៧ម៉ោង។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសរសេរនៅក្នុងការបង្ហោះនៅលើគណនី X របស់ខ្លួនថា ចំណាប់ខ្មាំង ១៧ នាក់ រួមទាំងជនជាតិអ៊ីស្រាអែល ១៣ នាក់ និងថៃ ៤ នាក់...
ហ្គាហ្សា៖ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃសៅរ៍ថា ឡានដឹកទំនិញចំនួន ៦១ គ្រឿងត្រូវបានដឹកជញ្ជូនទៅ កាន់ភាគខាងជើងហ្គាហ្សា កាលពីថ្ងៃសៅរ៍ ដែលជាចំនួនធំបំផុតចាប់តាំងពី ការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ ជំនួយនោះរួមមាន អាហារ ទឹក និងសម្ភារពេទ្យសង្គ្រោះបន្ទាន់។ រថយន្តសង្គ្រោះចំនួន ១១គ្រឿង គ្រូបង្វឹកបីនាក់ និងគ្រែរាបស្មើមួយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ...
Hacked by Hamas Hacked by Hamas Hacked by Hamas
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋរុស្ស៊ីមួយក្រុមធំ និងសមាជិកគ្រួសារប៉ាឡេស្ទីនរបស់ពួកគេ បានមកដល់ទីក្រុងមូស្គូហើយ ក្រោយហោះចេញពីពីទីក្រុងគែរ តាមជើងហោះហើរពិសេស។ យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងទៀតដែរថាក្រុមពលរដ្ឋជាង ១២០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ហ្កាហ្សា ក្នុងពេលមានជម្លោះបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកជម្លៀសខ្លួនទាំងនោះត្រូវបានទទួល ស្វាគមន៍នៅអាកាសយានដ្ឋាន Domodedovo ដោយក្រុមមន្ត្រីក្រសួងការបរទេស និងជួយពួកគេជាមួយនឹង...