Covid-19
ឥណ្ឌា ពិចារណាបន្តនាំចេញ ថ្នាំវ៉ាក់សាំងកូវីដ១៩ ឆាប់ៗនេះ ផ្តោតលើតំបន់អាហ្វ្រិក
បរទេស៖ ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាបន្តនាំ ចេញថ្នាំវ៉ាក់សាំងកូវីដ១៩ឆាប់ៗនេះ ដែលជាចម្បងគឺនាំទៅតំបន់អាហ្វ្រិក ស្របពេលដែលខ្លួនបានចាក់ថ្នាំវ៉ាក់សាំង ឲ្យដល់មនុស្សពេញវ័យភាគច្រើន ហើយការផ្គត់ផ្គង់បាន មានការកើនឡើងខ្លាំង។ ប្រភពមួយ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ព្រោះមិនទទួលបានសិទ្ធិនិយាយ ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីរឿងនេះនោះ បាននិយាយប្រាប់ដូច្នេះថា “ការសម្រេចចិត្តនាំចេញ គឺជាកិច្ចព្រមព្រៀងបានធ្វើរួចហើយ ហើយប្រទេសឥណ្ឌាចង់ជួយអាហ្វ្រិកទាំង រឿងថ្នាំវ៉ាក់សាំងនិងទម្រង់ ប្រតិបត្តិការកូវីដ១៩របស់ខ្លួន”...