វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រជាជនអាមេរិក “អធិស្ឋាន” បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបង្ហាញផែនការចុងក្រោយបំផុត របស់លោក សម្រាប់អាវុធនុយក្លេអ៊ែរ របស់ប្រទេសកាលពីចុងសប្តាហ៍កន្លងទៅ។ លោក ពូទីន បានប្រកាសកាលពីថ្ងៃសៅរ៍ថា ផែនការដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស្ស ជាលើកដំបូងក្នុងរយៈពេលជាច្រើនទស្សវត្ស ខណៈដែលទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិចនៅតែបន្តជូរចត់ ចំពេលមានការឈ្លានពានអ៊ុយក្រែន។ ជម្លោះនេះបានបង្កឱ្យមានការព្រួយបារម្ភ ពីការកើនឡើងជាយូរមកហើយ...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានទៅទស្សនាកន្លែងរថភ្លើងធ្លាក់ផ្លូវ ដោយបានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន អំពីគ្រោះមហន្តរាយផ្លូវដែក ដែលបានបញ្ចេញសារធាតុគីមីពុលនៅប៉ាឡេស្ទីនខាងកើត រដ្ឋអូហៃអូ កាលពី ១៩ថ្ងៃមុន។ របាយការណ៍បានឲ្យដឹងថា “ដំណើររបស់លោក ត្រាំ ទៅកាន់តំបន់អភិរក្សនិយមបំផុតមួយនៃរដ្ឋក្រហមជ្រៅ បានមកជាមួយនឹងចំណុចសំខាន់ជាច្រើននៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ខណៈដែលលោក ត្រាំ...
វ៉ាស៊ីនតោន ៖ ឥស្សរជនស្តាំ និយមអាមេរិកលោក Steve Bannon ដែលជាអតីតទីប្រឹក្សា របស់លោក ដូណាល់ ត្រាំ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែ កាលពីថ្ងៃសុក្រពីបទមើលងាយសភា ។ ចៅក្រម Carl Nichols នៃតុលាការ សហព័ន្ធក៏បានកាត់សេចក្តីថា លោក Bannon...