ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ ពីបទខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្ដូរការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០

ប្រភព ៖ Xinhua

វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់​ ជុំការចោទប្រកាន់ចំនួន ៤ករណី ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង របស់លោក ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលនាំទៅដល់ការវាយប្រហារ ឆ្នាំ២០២១ លើវិមានកាពីតូល។

នេះជាការចោទប្រកាន់ ពីបទឧក្រិដ្ឋលើកទីបីរបស់លោក ត្រាំ ចាប់តាំងពីការចាកចេញពីតំណែង ក្នុងខែមករា ឆ្នាំ២០២១ ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែជាអ្នកនាំមុខគេ ក្នុងការប្រជែងគ្នាដំបូង សម្រាប់ការតែងតាំង គណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២៤។

ការចោទប្រកាន់ ដែលត្រូវបានប្រគល់ដោយគណៈវិនិច្ឆ័យធំរបស់សហព័ន្ធបានឲ្យដឹងថា ការរាប់ចំនួនបួនគឺសមគំនិតក្នុងការបន្លំសហរដ្ឋអាមេរិក ការសមគំនិត ដើម្បីរារាំងដំណើរការផ្លូវការ ការរារាំង និងការប៉ុនប៉ងរារាំងដំណើរការផ្លូវការ និងការសមគំនិតប្រឆាំងនឹងសិទ្ធិ។

ឯកសារដែលមាន ៤៥ ទំព័របានចាប់ផ្តើមជាមួយនឹងការវាយតម្លៃច្បាស់លាស់ នៃអាកប្បកិរិយារបស់លោក ត្រាំ បន្ទាប់ពីការបោះឆ្នោតដោយថា “ទោះបីជាចាញ់ក៏ដោយក៏ចុងចោទត្រូវបានកំណត់ថា នឹងបន្តកាន់អំណាច” និងបានរៀបរាប់លម្អិតអំពីការប៉ុនប៉ង ជាច្រើន ដែលលោក និងសហការីរបស់លោក បានធ្វើដើម្បីបង្វែរលទ្ធផលបោះឆ្នោត ស្របច្បាប់នៅក្នុងសមរភូមិនៃរដ្ឋសំខាន់ៗ ។

ឯកសារបានចោទប្រកាន់លោកពីយុទ្ធនាការជាងពីរខែបន្ទាប់ពីការបោះឆ្នោតដែលលោក បានផ្សព្វផ្សាយភូតកុហកថាមាន “ការក្លែងបន្លំ​លទ្ធផល” ហើយថាលោក ពិតជាបានឈ្នះឆ្នោត ទោះបីជាលោក “ដឹងថាពួកគេក្លែងក្លាយក៏ដោយ។

ទីប្រឹក្សាពិសេស Jack Smith បានប្រាប់សារព័ត៌មានថា “ការវាយប្រហារលើវិមានកាពីតូល របស់ប្រទេសយើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ គឺជាការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមកលើកៅអីនៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក” ។ “វាត្រូវបានបញ្ឆេះដោយការកុហក ដោយចុងចោទ ​ កំណត់គោលដៅ និងរារាំងមុខងារជាមូលដ្ឋាន របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top