ព័ត៌មានជាតិ
គណៈរដ្ឋមន្រ្តី អនុម័តសំណើសុំពិនិត្យសម្រេច លើគម្រោងវិនិយោគវិស័យ ថាមពល៥គម្រោង
ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន៥គម្រោង” ។ គម្រោងទាំង៥នោះ គឺគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង១គម្រោង ខេត្តស្វាយរៀង១គម្រោង និងខេត្តព្រៃវែង១គម្រោង) ។ គម្រោងវិនិយោគ ក្នុងវិស័យអគ្គិសនីទាំង៥នេះ...