ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តី អនុម័តសំណើសុំពិនិត្យសម្រេច លើគម្រោងវិនិយោគវិស័យ ថាមពល៥គម្រោង

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន៥គម្រោង” ។ គម្រោងទាំង៥នោះ គឺគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង១គម្រោង ខេត្តស្វាយរៀង១គម្រោង និងខេត្តព្រៃវែង១គម្រោង) ។

គម្រោងវិនិយោគ ក្នុងវិស័យអគ្គិសនីទាំង៥នេះ គឺ(១)គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនី ស្ទឹងវាលថ្មកំបុតអានុភាព១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា , (២)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ទំហំ១៥០មេហ្គាវ៉ាត់ , (៣)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំងទំហំ ៦០មេហ្កាវ៉ាត់ , (៤)គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យនៅខេត្តស្វាយរៀង ទំហំ៦០មេហ្កាវ៉ាត់ និង(៥)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ៨០មេហ្កាវ៉ាត់។

ដើម្បីធានានិរន្តភាព នៃការរៀបចំអភិវឌ្ឍន៍គម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់ ថាមពលមានគ្រប់គ្រាន់៕

To Top