ភ្នំពេញ ៖ ពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ មកលេង ស្រុកកំណើត អំឡុងពេលចូលឆ្នាំខ្មែរ លើកឡើងថាខ្លួនសប្បាយចិត្ត ដែលរាជរដ្ឋាភិបាល សម្រួល មិនយកថ្លៃ សេវាបង់ប្រាក់ លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ។ ពលករខ្មែរអរគុណ អំពីការយកចិត្តទុកដាក់ខ្ពស់ ពីអាជ្ញាធរតាមព្រំដែនតាមរយៈផ្តល់អាហារសម្រន់ នំបុ័ង ទឹកសុទ្ធ ជាដើម។...
បរទេស៖ ក្រសួងទេសចរណ៍ និងកីឡា ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៩,៤ លាននាក់ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ដែលបានរួមចំណែកប៉ាន់ប្រមាណចំនួន ៤៥៤,៦ ពាន់លានបាត ដល់សេដ្ឋកិច្ចក្នុងការចំណាយ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសថៃ កំពុងកំណត់គោលដៅ...
បាងកក៖ នៅថ្ងៃសុក្រនេះ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា រដ្ឋាភិបាលថៃ កំពុងពិចារណា លើសេចក្តីព្រាងច្បាប់ ស្តីពីការបើកកាស៊ីណូ ហើយប្រសិនបើ អនុម័តដោយសភា វានឹងបង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន និងអនុញ្ញាតឱ្យបង្កើត គម្រោងកម្សាន្តដ៏ធំផងដែរ ។ កាស៊ីណូ គឺខុសច្បាប់នៅក្នុងប្រទេសថៃឡង់ដ៏ ហើយការលេងល្បែងតែមួយគត់ ដែលត្រូវបានអនុញ្ញាត...
បរទេស៖ មន្ត្រីរដ្ឋរបស់ប្រទេសម៉ាឡេស៊ីម្នាក់ បាននិយាយថា ជនជាតិថៃស្ថិតក្នុងចំណោមអ្នកសុំទានបរទេស ដែលត្រូវបានគេរកឃើញថា កំពុងស្វែងរកទ្រព្យសម្បត្តិនៅតាមដងផ្លូវក្នុងរដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងខែតមអាហារ របស់មូស្លីមនៃបុណ្យរ៉ាម៉ាដន។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Said Sudip ប្រធាននាយកដ្ឋាន...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា មានជំនឿជាក់ថា រដ្ឋសភា និងរាជរដ្ឋាភិបាលថៃ នឹងបន្តជួយយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ។ ក្នុងឱកាសសម្តេច សាយ ឈុំ ទទួលលោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wan Muhamad Noor...
បរទេស៖ អតីតព្រះចៅអធិការវត្តនៅប្រទេសថៃ មួយអង្គត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារចំនួន ៤៦៨ ឆ្នាំ ពីបទពាក់ព័ន្ធនឹងករណី ឆបោកតម្លៃប្រហែល ៣០០ លានបាត ស្មើនឹងប្រហែល ៨,៣ លានដុល្លារ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការផ្សាយរបស់...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយនៅថ្ងៃពុធថា លោកនឹងផ្អាកការធ្វើដំណើរ ទៅក្រៅប្រទេសរយៈពេលពីរខែ ខណៈដែលការរិះគន់ជាសាធារណៈ ចំពោះដំណើរទស្សនកិច្ច របស់លោកនៅក្រៅប្រទេសកើនឡើង ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក សេដ្ឋា ថាវីស៊ីនថា...
បរទេស៖ មហាសេដ្ឋីទាំង ៥ នៅប្រទេសថៃ មានទ្រព្យសម្បត្តិសរុបចំនួន ៤៥ ពាន់លានដុល្លារគិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនេះបានធ្លាក់ចុះ ១៦ភាគរយ ធៀបនឹងឆ្នាំមុន ។ នេះបើយោងតាមទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ បើតាមគម្រោងគណៈប្រតិភូបក្សកាន់អំណាចថៃ ដឹកនាំដោយលោកស្រី ផេងថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងវិមានឈ្នះ-ឈ្នះ នៅថ្ងៃ១៩ មីនានេះ ដើម្បីស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅ លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើ នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅកម្ពុជា ដូចដែលបានឃើញសព្វថ្ងៃនេះ។...
ភ្នំពេញ៖ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ដែលជាបក្សកាន់អំណាច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្ថទេសទាំងពីរ (ថៃ-កម្ពុជា)។ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពនាថ្ងៃ១៨ មីនានេះ លោកស្រី ផេថងថាន...