ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ដែលមិនយកថ្លៃសេវាបង់ប្រាក់ លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ ការចេញសារថ្លែងអំណរគុណបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំអាជ្ញាធររាជធានីភ្នំពេញ ត្រូវត្រៀមរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដោយឥតគិតថ្លៃ។ នាឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នាថ្ងៃ១៩ កុម្ភៈ សម្ដេចធិបតីមានប្រសាសន៍ថា «តិចទៀត ជិតដល់ចូលឆ្នាំខ្មែរហើយ អីចឹងត្រៀមមធ្យោបាយដឹកជញ្ជូន ដឹកបងប្អូនយើងពីភ្នំពេញទៅស្រុកដូចរាល់ឆ្នាំ...
ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់រថយន្ដ មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់ដោយច្បាប់ ហើយមិនត្រូវដំឡើងថ្លៃឈ្នួល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នាពេលខាងមុខនោះឡើយ។ ក្នុងកម្មវិធីវឌ្ឍនភាព ការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពិភាក្សាលើសំណើរសុំលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតចំនួន ៥៤២នាក់ ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលឈានចូល មកដល់នៅពេលខាងមុខនេះ។ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរលើបណ្តាញសង្គមថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២:៣០នាទីរសៀល...