នយោបាយ
រដ្ឋសភា ទទួលយកសេចក្តីព្រាង វិសោធនកម្មច្បាប់ធម្មនុញ្ញ ឲ្យថ្នាក់ដឹកនាំកំពូល មានសញ្ជាតិតែមួយមកពិភាក្សា (Video)
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានសម្រេចទទួល សេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ អនុញ្ញាតឲ្យថ្នាក់ដឹកនាំមានសញ្ជាតិតែមួយ មកពិភាក្សា មុនឈានដល់បើសម័យប្រជុំអនុម័ត ។ ការសម្រេចទទួលយកសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ ។ ក្រោយគណៈអចិន្ត្រៃយ៍បានពិនិត្យរួចហើយ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី...