ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល អនុម័តថ្នាំវ៉ាក់សាំងដូសទី៤ សម្រាប់អ្នកងាយរង់គ្រោះ
បរទេស៖ ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានអនុម័តថ្នាំវ៉ាក់សាំងកូវីដ ១៩ដូសទី៤ សម្រាប់ប្រជាជនខ្លួនដែលងាយរង់គ្រោះបំផុត ស្របពេលដែលករណីមេរោគកូរ៉ូណា មានការផ្ទុះកើនឡើងលើពិភពលោក ជាមួយនឹងការរាលដាលឆ្លងនៃជម្ងឺកូវីដ១៩ប្រភេទអូមីក្រុង។ លោក Nachman Ash ជាអគ្គនាយកនៃក្រសួងសុខាភិបាល បានប្រកាសការអនុម័តនោះ នៅក្នុងអំឡុងសន្និសីទកាសែតមួយ និងបាននិយាយថា អុ្នកទាំងឡាយណា ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ នឹងត្រូវបានផ្តល់ឲ្យនូវដូសជំរុញជុំថ្មីបំផុតនេះ។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News...