បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅពេលថ្មីៗនេះថា លោកសង្ឃឹមថា កិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិកនឹងអាចបន្ត បើទោះជាប្រទេសទាំងពីរនិងអង្គការសម្ពន្ធមិត្តយោធាណាតូ មិនបានឈានដល់ការធ្វើកិច្ចព្រមព្រៀងណាមួយ នៅក្នុងកិច្ចពិភាក្សាគ្នាកាលពីដើមសប្ដាហ៍នេះក៏ដោយ។ សេតវិមាននិងអង្គការសម្ពន្ធមិត្តយោធា ណាតូ កំពុងតែព្យាយាមឲ្យរុស្ស៊ីបន្ថយភាពតានតឹង នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាទីដែលប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់។ វិមានក្រឹមឡាំង បានទាមទារឲ្យមានការធានាថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិករបស់អង្គការណាតូ។ លោក Sergey...
បរទេស៖ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោក David Sassoli នៅពេលថ្មីៗនេះ បានស្នើឲ្យធ្វើការរឹតបន្តឹង ទណ្ឌកម្មប្រឆាំងរុស្ស៊ី ហើយលោកបាននិយាយអំពីរឿងនេះ នៅក្នុងបទសម្ភាសន៍បោះពុម្ពផ្សាយ ក្នុងកាសែត Funke នៅថ្ងៃអាទិត្យនេះ។ លោក David Sassoli បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងត្រូវតែរឹតបន្តឹងទណ្ឌកម្ម ប្រឆាំងមន្ត្រីរុស្ស៊ី ប៉ុន្តែក៏ចាំបាច់ត្រូវបង្កើត ទំនាក់ទំនងគ្នាដ៏ជិតស្និទ្ធឡើង ជាមួយប្រជាជននិងសង្គមស៊ីវិល...