ព័ត៌មានអន្តរជាតិ
ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសតាមដងទន្លេមេគង្គ កើនដល់ ៤១៦,៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២
ប៉េកាំង៖ ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសនៅតាមដងទន្លេមេគង្គ បានកើនឡើងជាលំដាប់កាលពីឆ្នាំមុន បើទោះជាមានជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយសារការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ទំហំពាណិជ្ជកម្មរបស់ចិនជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម មានចំនួនសរុប ៤១៦,៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង ៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ តួលេខនេះត្រូវបានលាតត្រដាង...