តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសនេះបានទទួល តាមរយៈសហភាពអឺរ៉ុប ការឆ្លើយតបរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ ទីក្រុងតេអេរ៉ង់អំពីការដោះស្រាយ បញ្ហាលេចធ្លោនៅក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ធ្វើការកត់សម្គាល់នៅក្នុង សេចក្តីថ្លែងការណ៍នៅលើ គេហទំព័ររបស់ក្រសួង លោក Nasser Kanaani បានបន្ថែមថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ជូនប្រទេសអ៊ីរ៉ង់ ដោយប្រធានគោលនយោបាយ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា បរិយាកាសក្នុងតំបន់ជាវិជ្ជមាន អំពាវនាវឱ្យទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ បោះជំហានទៅមុខឆ្ពោះទៅរក ការបន្តទំនាក់ទំនងទ្វេភាគីឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Nasser Kanaani បានឲ្យដឹងថា បរិយាកាសទាំងមូល នៅក្នុងតំបន់មានភាពវិជ្ជមាន ដោយបន្ថែមថា វាអាចបង្កើតក្តីសង្ឃឹមនៃការកែលម្អឡើងវិញ នៅក្នុងទំនាក់ទំនងរបស់អ៊ីរ៉ង់ ជាមួយរដ្ឋជិតខាង និងក្នុងតំបន់។ យោងតាមលោក Kanaani...
តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អតីតសមាជិកម្នាក់នៃ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានធ្វើឃាតដោយខ្មាន់កាំភ្លើង នៅក្នុងរដ្ឋធានីតេអេរ៉ង់ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ហេតុការណ៍នេះបាន កើតឡើងនៅម៉ោងប្រហែល ៤ យប់ម៉ោងក្នុងស្រុក នៅក្នុងផ្លូវកណ្តាលក្រុងក្នុងរដ្ឋធានី។ យោងតាមទូរទស្សន៍រដ្ឋបានឱ្យដឹងថា វរសេនីយ៍ឯក Sayyad Khodaei ដែលបានសម្លាប់ត្រូវបានវាយប្រហារ នៅក្នុងរថយន្តរបស់លោកដោយ អ្នកបើកបរម៉ូតូពីរនាក់ដែលបាន...
បរទេស៖ សមាជិករដ្ឋសភាអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងតេអេរ៉ង់ ដែលអនុញ្ញាតឲ្យមានការឃ្លាំមើល ចំាបាច់ធ្វើឡើងដោយអង្គភាព នុយក្លេអ៊ែអង្គការសហប្រជាជាតិ រហូតដល់ទៅរយៈពេល៣ខែ ដោយនិយាយថា ទង្វើបែបនេះ បានល្មើសនឹងច្បាប់ ដែលតម្រូវឲ្យបញ្ចប់ការត្រួតពិនិត្យនានា របស់ភ្នាក់ងារនោះ នៅក្នុងសប្ដាហ៍នេះ។ យោងទៅតាមប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Mojtaba Zolnour ជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃរដ្ឋសភា បាននិយាយថា...