ព័ត៌មានអន្តរជាតិ

អតីតសមាជិក IRGC របស់អ៊ីរ៉ង់ ត្រូវបានធ្វើឃាត នៅទីក្រុងតេអេរ៉ង់

តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អតីតសមាជិកម្នាក់នៃ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានធ្វើឃាតដោយខ្មាន់កាំភ្លើង នៅក្នុងរដ្ឋធានីតេអេរ៉ង់ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ហេតុការណ៍នេះបាន កើតឡើងនៅម៉ោងប្រហែល ៤ យប់ម៉ោងក្នុងស្រុក នៅក្នុងផ្លូវកណ្តាលក្រុងក្នុងរដ្ឋធានី។

យោងតាមទូរទស្សន៍រដ្ឋបានឱ្យដឹងថា វរសេនីយ៍ឯក Sayyad Khodaei ដែលបានសម្លាប់ត្រូវបានវាយប្រហារ នៅក្នុងរថយន្តរបស់លោកដោយ អ្នកបើកបរម៉ូតូពីរនាក់ដែលបាន បាញ់លោក ៣គ្រាប់ចំក្បាល និង ២គ្រាប់ត្រូវដៃ។

ប្រភពពី IRGC បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថាលោក Khodaei ត្រូវបានគេធ្វើឃាត “នៅក្នុងការវាយប្រហារភេរវកម្ម ដោយធាតុប្រឆាំងបដិវត្តន៍” ដោយបន្ថែមថា វិធានការចាំបាច់ត្រូវបានគេធ្វើឡើង ដើម្បីកំណត់អត្តសញ្ញាណអ្នកវាយប្រហារ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top