ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុប កោះអញ្ជើញប្រេសិតរុស្ស៊ី ជុំវិញការដាក់បម្រាមធ្វើដំណើរ លើមន្ត្រីទីក្រុងព្រួចសែល
បរទេស៖ សហភាពអឺរ៉ុប នៅពេលថ្មីនេះបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតរុស្ស៊ី មកធ្វើការថ្កោលទោសលើការ សម្រេចចិត្តរបស់ទីក្រុងមូស្គូ ដាក់បម្រាមហាមមិនឲ្យមន្ត្រី ៨រូបចូលទៅក្នុងប្រទេសខ្លួន ហើយបម្រាមនោះត្រូវ វិមានក្រឹមឡាំងនិយាយថា ធ្វើឡើងក្នុងការសងសឹកចំពោះទណ្ឌកម្ម ដែលសហភាពអឺរ៉ុបដាក់លើពលរដ្ឋរុស្ស៊ី។ នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យសហភាពអឺរ៉ុប បាននិយាយយ៉ាងដូច្នេះថា “ឯកអគ្គរដ្ឋទូតរុស្ស៊ី ត្រូវបានកោះអញ្ជើញ លោកគួរតែបានទទួលនៅពេលរសៀល ដោយអគ្គលេខាធិការនៃគណៈកម្មការអឺរ៉ុប និងទីភ្នាក់ងារចំណាត់ការខាងក្រៅអឺរ៉ុប ជាទីដែលយើងនឹងបង្ហាញលោក នូវការថ្កោលទោសនិងការជំទាស់ដ៏ខ្លាំងក្លា”។...