បរទេស៖ ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច ជួបប្រជុំគ្នាពិភាក្សាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការ ប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនអ៊ុយក្រែននោះ អង្គការណាតូនិងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីនឹងបង់តម្លៃខ្ពស់ សម្រាប់ការឈ្លានពានយោធាថ្មីណាមួយទៅលើប្រទេសអ៊ុយក្រែន។ អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចពិភាក្សាសរបស់ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សម្ពន្ធមិត្ត នៅក្នុងរដ្ឋធានី Riga ប្រទេសឡាតវីថា លោកខាងលិច នាពេលថ្មីៗនេះ បានបង្ហាញរួចហើយថា ខ្លួនអាចនឹងធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច...
បរទេស៖ តំណាងពិសេសស្តីពី អាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា តំណាងរបស់ពួកតាលីបង់ បានធ្វើការបញ្ជាក់ក្នុងពេលថ្មីៗនេះថា ពួកគេនឹងចូលរួម ក្នុងកិច្ចពិភាក្សាគ្នា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងទីក្រុងមូស្គូ នាសប្ដាហ៍ក្រោយ។ លោក Zamir Kabulov បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ពួកតាលីបង់បានធ្វើការ បញ្ជាក់ពីការចូលរួមរបស់ពួកគេ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ិស្រាអ៊ែលលោក Yair Lapid ត្រូវបានគេដឹងថានឹងធ្វើការធ្វើដំណើរទៅដល់ទីក្រុងមូស្គូ សម្រាប់ការបំពេញ ទស្សនកិច្ចផ្លូវការព្រមទាំងជួបជាមួយ នឹងលោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov ផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួងការបរទេស នៃប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃអាទិត្ យម្សិលមិញនេះបានបញ្ជាក់ទៀតថាលោក Lapid នឹងធ្វើដំណើរចាកចេញពីអ៊ីស្រាអ៊ែល នៅថ្ងៃពុធនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈ ពេលមួយថ្ងៃប៉ុណ្ណោះនៅរុស្សីប៉ុន្តែមិនបាន បញ្ជាក់ពីប្រធានបទដែល នឹងត្រួវលើកយកមកពិភាក្សានៅឡើយ។...
បរទេស៖ រដ្ឋទូតប្រចាំនៅប្រទេសរុស្សី របស់សហរដ្ឋអាមេរិកលោក John Sullivan ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ទីក្រុងមូស្គូវិញហើយ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយការចាកចេញពីទីនេះអស់រយៈពេល ២ខែកន្លងមកក្នុងអំឡុងពេល មានភាពតានតឹងរវាងរុស្សី និងអាមេរិក។ ការវិលត្រឡប់វិញរបស់លោក Sullivan ត្រូវបានគេមើលឃើញដែរកើតឡើង នៅក្រោយពេលដែលជំនួប រវាងមេដឹកនាំរបស់រុស្សីលោក Putin និងប្រធានាធិបតីអាមេរិក Biden នៅក្នុងទីក្រុង Geneva...
បរទេស៖ អ្នកនាំពាក្យឲ្យក្រុមហ៊ុន អាកាសចរណ៍បារាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ីទើបបានអនុម័តផ្លូវថ្មីសម្រាប់ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air France រវាងទីក្រុងប៉ារីសនិងទីក្រុងមូស្គូ គេចពីដែនអាកាសប៉េឡារុស ជាបឋមសម្រាប់តែចុងសប្ដាហ៍នេះប៉ុណ្ណោះ។ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប ហៅកាត់ថា EASA នាពេលថ្មីៗនេះ បានណែនាំឲ្យក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកនិងក្រៅស្រុក គេចចេញពីដែនអាកាសប៉េឡារុស នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Ryanair...